photo of Romelu Lukaku
Romelu Lukaku of Manchester United

Romelu Lukaku ស៊ុតបញ្ចូលទីពីរគ្រាប់ម្នាក់ឯងក្នុងចំណោមជ័យជម្នះ​ 2ទល់នឹង0 របស់ក្រុម Manchester United លើក្រុម Huddersfield Town ក្នុងវគ្គ​16​ក្រុម​ពាន FA Cup នៅរាត្រីថ្ងៃសៅរ៍ ទី17 កុម្ភៈ។

នៅប្រកួតនៅជុំទី5កាលពីយប់មិញ ខ្សែប្រយុទ្ធជួរមុខ Romelu Lukaku បានបង្ហាញភាពលេចធ្លោខ្លាំងជាងគេ បន្ទាប់ពីរកបាន2គ្រាប់ម្នាក់ឯងសុទ្ធតែជាបាល់ដាច់ស្អាតៗ បញ្ជូនឲ្យពីសំណាក់មិត្តរួមក្រុម នៅនាទី ទី3 និង55។ វគ្គ8ក្រុមចុងក្រោយ Man Utd នឹងឡើង​ទៅប៉ះ Brighton & Hove Albion នាកីឡដ្ឋាន Old Trafford ថ្ងៃទី18 មីនា៕

ប្រភពពី៖ bbc