ខ្សែការពារឆ្វេងរបស់ក្លឹប Manchester United កីឡាករ Luke Shaw ត្រូវគ្រូបង្វឹករបស់ជម្រើសជាតិអង់គ្លេសលោក Gareth Southgate កោះហៅចូលជម្រើសជាតិអង់គ្លេសវិញ សម្រាប់ការប្រកួតពាន Nations League ទល់នឹងអេស្ប៉ាញ និងការប្រកួតមិត្តភាពអន្តរជាតិទល់នឹង ស្វ៊ីស នៅខែកញ្ញា។

Luke Shaw
Luke Shaw

អង់គ្លេសនឹងធ្វើជាម្ចាស់ផ្ទះពេលប៉ះអេស្ប៉ាញនៅឯទីក្រុង Wembley នៅថ្ងៃទី 8 ខែកញ្ញា បីថ្ងៃក្រោយមក ជួបជាមួយស្វីសនៅពហុកីឡដ្ឋាន King Power។ ក្រោយពីចប់ព្រឹត្តការណ៏ World Cup ឆ្នាំ 2018 លោក Southgate បានផ្លាស់ប្ដូរកីឡាកររបស់ខ្លួនជាច្រើន។

ឈ្មោះកីឡាករទាំងអស់មាន៖

អ្នកចាំទី៖ Jack Butland (Stoke), Jordan Pickford (Everton), Alex McCarthy (Southampton)

ខ្សែការពារ៖ Trent Alexander-Arnold (Liverpool), Fabian Delph (Manchester City), Joe Gomez (Liverpool), Harry Maguire (Leicester City) Danny Rose (Tottenham Hotspur), Luke Shaw (Manchester United), John Stones (Manchester City), James Tarkowski (Burnley), Kieran Trippier (Tottenham Hotspur), Kyle Walker (Manchester City)

ខ្សែបម្រើ៖ Dele Alli (Tottenham Hotspur), Eric Dier (Tottenham Hotspur), Jordan Henderson (Liverpool), Adam Lallana (Liverpool), Jesse Lingard (Manchester United), Ruben Loftus-Cheek (Chelsea)
ខ្សែប្រយុទ្ធ៖ Harry Kane (Tottenham Hotspur), Marcus Rashford (Manchester United), Raheem Sterling (Manchester City), Danny Welbeck (Arsenal)៕

ប្រភពពី៖ Metro