ខ្សែការពារ Luke Shaw បានយល់ព្រមចុះកិច្ចសន្យាថ្មីរយៈពេល5 ឆ្នាំទៀតជាមួយក្រុមបិសាចក្រហម Manchester United និងទទួល​បាន​ប្រាក់ឈ្នួល 15ម៉ឺនផោនក្នុងមួយសប្តាហ៍។

Luke Shaw តកុងត្រា 5ឆ្នាំទៀតជាមួយបិសាចក្រហម Man Utd
Luke Shaw តកុងត្រា 5ឆ្នាំទៀតជាមួយបិសាចក្រហម Man Utd

កិច្ចសន្យាបច្ចុប្បន្នរបស់កីឡាករវ័យ 23 ឆ្នាំរូបនេះនឹងត្រូវផុតកំណត់នៅខែមករាខាងមុខនេះ។ ដោយកិច្ចសន្យាចាស់របស់លោក​បាន​ប្រាក់ឈ្នួលតែ 10ម៉ឺនផោនប៉ុណ្នោះក្នុងមួយសប្តាហ៍។

ខ្សែការពារសញ្ជាតិអង់គ្លេសរូបនេះបានចូលរួមជាមួយក្លឹប Man Utd ក្នុងតម្លៃខ្លួន 27 លានផោនក្នុងឆ្នាំ 2014 ក្រោយពីគាត់បានក្លាយជាកីឡាករដ៏ល្អមួយរូបពេលលេងនៅ Southampton ។ តាំងពីចូលជាមួយបិសាចក្រហមមក Shaw បង្ហាញខ្លួនបានតែ 75ប្រកួតប៉ុណ្នោះគឺលោកមានរបួសជាញឹកញាប់ ធ្លាក់ទម្រង់លេងទើបមិនសូវបានបង្ហាញខ្លួន៕

ប្រភព៖ BBC