​ខ្សែ​ការពារ Luke Shaw ​បាន​និយាយ​ថា​ក្រុម​បិសាច​ក្រហម Manchester United ​លេង​បាល់​គ្មាន​អារម្មណ៍​ក្នុង​​ខ្លួន ​មិន​យល់​ចិត្ត​គ្នា​ទើប​ចាញ់​ក្រុម Wolves ​ក្នុង​លទ្ធផល ១ ទល់នឹង ០។

Luke Shaw
Luke Shaw

​លេង​នៅ​ក្នុង​ដី​ខ្លួន​ឯង​ផង ប៉ុន្តែ​ក្រុម Man Utd ​ធ្វើ​មិន​បាន​ល្អ​នោះ​ទេ។ ពួកគេ​ប្រើប្រាស់​ទម្រង់ ៤-២-២-២ ​ដដែល​ដូច​លើក​មុន ប៉ុន្ដែ​លទ្ធផល​វិញ​មិន​ល្អ​ប្រសើរ​ឡើយ។ ​ដោយ​បាន​ចាញ់​ក្រុម Wolves ​ក្នុង​លទ្ធផល ១-០ របូត​៣​ពិន្ទុ​សំខាន់​ក្នុង​ការ​ប្រជែង​ចូល Top 4 ​ទៅ​ហើយ។

ជាមួយ​លទ្ធផល​និង​ទម្រង់​លេង​បែប​នេះ​ដែរ ​Shaw ​ខ្សែ​ការពារ​ស្លាប​របស់ Man Utd ​បាន​បង្ហាញ​ចំណាប់​អារម្មណ៍​ថា​៖ “ខ្ញុំ​មិន​មាន​អារម្មណ៍​ថា​យើង​លេង​ទាំង​អស់​គ្នា​នោះ​ទេ។ យើង​មាន​អារម្មណ៍​ថា​យើង​កំពុង​ពិបាក។ 

ខ្ញុំ​គិត​ថា​យើង​មិន​អាច​ដាក់​បន្ទុក​ទៅ​លើ​អ្នក​ចាត់ការ​ថ្មី​ឡើយ។ យើង​បាន​លេង​ជាមួយ​គ្នា​យូរ​មក​ហើយ។ អ្នក​អាច​មើល​សមាជិក​ក្រុម​របស់​យើង ​ហើយ​យើង​មាន​ក្រុម​ដ៏​មាន​គុណភាពប៉ុន្តែ​ពេល​ខ្លះ​គុណភាព​មិន​គ្រប់គ្រាន់​សម្រាប់​ឈ្នះ​ការ​ប្រកួត​ឡើយ”៕