ខ្សែការពារឆ្វេង Luke Shaw នឹងបង្ហាញខ្លួនជាមួយ Manchester United ក្នុងក្របខ័ណ្ឌ Premier League នៅចុងសប្តាហ៍នេះប៉ះជាមួយ Watford ។ ខណៈដែរសប្តាហ៍មុនលោកបានដួលសន្លប់នៅលើទីលាន នៅពេលលោកជួយជម្រើសជាតិអង់គ្លេស់ប៉ះជាមួយ អេស្ប៉ាញពានរង្វាន់ UEFA Nations League។

Luke Shaw ប៉ះជាមួយ Dani Carvajal
Luke Shaw ប៉ះជាមួយ Dani Carvajal

ពិតណាស់ Shaw ត្រូវបានគេសែងចេញពីទីលានក្នុងជំនួប អង់គ្លេស់ប៉ះជាមួយ អេស្ប៉ាញ នៅតង់ទីពីរ បន្ទាប់ពីប៉ះទង្គិចគ្នាជាមួយខ្សែការពារ Dani Carvajal របស់អេស្ប៉ាញ។

សហព័ន្ធកីឡាបាល់ទាត់អង់គ្លេស បាននិយាយថា កីឡាករណាដែរប៉ះទង្គិចក្បាលគឺមិនឱ្យលេងបាល់ឡើយក្រោម 14ថ្ងៃ។ ប៉ុន្តែ Luke Shaw អាចលេងបាន បន្ទាប់ពីទទួលការព្យាបាលនៅក្លឹប Man Utd។ សេចក្ដីណែនាំនោះអនុញ្ញាតឱ្យកីឡាករត្រលប់ចូលលេងវិញមុនកាលកំណត់ប្រសិនមានលក្ខខណ្ឌ 7យ៉ាងត្រូវតាមតម្រូវការ។ ប៉ុន្តែគាត់លេងឬមិនលេងត្រូវតែចាំមើលសិនព្រោះលោក លោក Jose Mourinho ជាអ្នកសម្រេចទេក្នុងពេលនោះ ៕

ប្រភពពី៖ BBC