photo of Luke Shaw​
ខ្សែការពារ Luke Shaw​ បានចុះហត្ថលេខាលើកិច្ចព្រមព្រៀងថ្មីរយៈពេល 5 នៅ Manchester United

​​ខ្សែការពារ Luke Shaw ទទួលបានការ​កោតសរសើរ​ពីគ្រូបង្វឹក​លោក Jose Mourinho ចំពោះការខិតខំប្រឹងប្រែងរហូតទទួលបានចុះហត្ថលេខាលើកិច្ចព្រមព្រៀងថ្មីរយៈពេល 5 នៅ Manchester United ។ ខ្សែការ​ពារស្លាបឆ្វេង​វ័យ​២៣​ឆ្នាំ​រូបនេះ​បាន​ចុះហត្ថលេខា​លើ​កិច្ច​សន្យា​ថ្មី​កាល​ពីថ្ងៃព្រសហ្បតិ៍​ ដោយ​ត្រូវបន្ត​អនាគតជាមួយ​ពហុកីឡាដ្ឋាន Old Trafford រហូត​ដល់​ខែ​មិថុនា​ឆ្នាំ​២០២៣​ និងមាន​ជម្រើស​បន្ត​១ឆ្នាំ​បន្ថែមទៀត។

ទំនាក់ទំនង​របស់​ Luke Shaw ជាមួយ​លោក Mourinho តែងតែស្ថិតនៅ​ក្រោម​ការ​ឃ្លាំង​មើល​ ចាប់តាំងពី​​គ្រូបង្វឹក​​រូបនេះ​ចូល​មក​ដឹកនាំ​នៅ​ពហុកី​ឡាដ្ឋាន Old Trafford កាល​ពីឆ្នាំ​២០១៦ ហើយ​គ្រូបង្វឹក​សញ្ជាតិ​ព័រទុយហ្គាល់រូបនេះ​តែងតែរិះគន់​កីឡាករ​អង់គ្លេស​រូបនេះ​ចំពោះ​ទម្រង់លេង​មិន​បាន​ល្អ។

photo of Luke Shaw​
ខ្សែការពារ Luke Shaw​ បានចុះហត្ថលេខាលើកិច្ចព្រមព្រៀងថ្មីរយៈពេល 5 នៅ Manchester United
ប៉ុន្តែ​វាហាក់ដូចជា​ថា អ្នក​ទាំង​ពីរ​ស្រុះស្រួល​គ្នា​ ដោយ​​ Luke Shaw បាន​បង្ហាញ​មុខ​៩ប្រកួត​នៅ​រដូវកាល​នេះ​ និង​មាន​ឱកាស​បង្ហាញមុខក្នុង​ក្រុម​ជម្រើស​ជាតិ​អង់គ្លេស​ផងដែរ។

លោក Mourinho បាន​និយាយថា “​Luke Shaw ស័ក្តិសម​នឹង​ទទួល​បាន​កិច្ច​សន្យា​ថ្មី។ គាត់យល់ពីការ​វិវឌ្ឍរបស់ខ្លួន​។ គាត់​ធ្វើ​ការងារសកម្ម​នៅគ្រប់ដំណាក់កាល​ ហើយ​តែងតែជឿជាក់លើ​ខ្លួន​ឯងដែល​ជា​ការ​ចូល​រួម​ចំណែក​យ៉ាងសំខាន់”៕