ខ្សែការពារ​ Harry Maguire ប្រធាន​ក្រុម​ Manchester United ត្រូវ​បាន​អ្នកគាំទ្រ​ឌឺ​ដង​រឿង​ ដឹក​នាំ​កូន​ក្រុម​របស់​ខ្លួន​ឈរ​ច្រឡំ​ជួរ​ មុន​ការ​ប្រកួត​តទល់នឹង​ Bighton កាល​ពី​ថ្ងៃ​អាទិត្យ​កន្លង​ទៅ​នេះ​។

Maguire នឹង​ David De Gea
Maguire នឹង​ David De Gea

បើ​តាម​វីដេអូ​ដែល​ថត​ជាប់​បាន​ឲ្យ​ដឹង​ថា​ Maguire និង​អ្នក​ចាំទី​ David De Gea បាន​ប្រកែក​គ្នា​រឿង​ការ​ឈរ​របស់​ក្រុម​ Man Utd របស់​ខ្លួន​ ដោយ​ Mgauire ឲ្យ​កូន​ក្រុម​ឈរ​នៅ​ឆ្វេង​ រី​ឯ​ De Gea ចង្អុល​ឲ្យ​ឈរ​នៅ​ខាង​ស្ដាំ​ទើប​ត្រឹម​ត្រូវ​ព្រោះ​ Man Utd ជា​ម្ចាស់​ផ្ទះ​នៃ​ការ​ប្រកួត​។

ជា​លទ្ធផល​ក្រុម​ Man Utd និង​ក្រុម​ Brighton ត្រូវ​បាន​ប្ដូរ​ខាង​គ្នា​ ដោយ​ Man Utd ឈរ​នៅ​ខាង​ស្ដាំ​ រី​ឯ​ Brighton ឈរ​នៅ​ខាង​លើ​ឆ្វេង​។

ដោយ​សារ​តែ​រឿង​នេះ​ Maguire ត្រូវ​បាន​អ្នក​គាំទ្រ​សើច​ចម្អក​ ខណៈ​ដែរ​កីឡាករ​នេះ​ត្រូវ​បាន​អ្នកគាំទ្រ​ សើច​ចម្អក​ និង​ខឹង​សម្បារ​ខ្លាំង​នឹង​សមត្ថភាព​របស់​គេ​តាំង​ពី​រដូវកាល​មុន​មក​ម្ល៉េះ​។

ក្នុង​ការ​ប្រកួត​ខាង​លើ​ Man Utd បាន​ចាញ់​ Brighton ក្នុង​លទ្ធផល​ ១-២៕