ខ្សែ​ការពារ Harry Maguire ត្រូវ​បាន​អ្នក​គាំទ្រ​អង់គ្លេស​ស្រែក BOO ឲ្យ​អំឡុង​ពេល​​តោ​កំណាច​អង់គ្លេស​​​ប្រកួត​មិត្តភាព​​ឈ្នះ​កូឌឺវ័រ ៣-០ កាល​ពី​យប់​មិញ។

Harry Maguire
Harry Maguire

៣​គ្រាប់​របស់​អង់គ្លេស​ធ្វើ​បាន​ដោយ​ខ្សែ​ប្រយុទ្ធ Ollie Watkins, Raheem Sterling និង​ខ្សែ​ការពារ​ Tyrone Mings។ ប៉ុន្តែ​មុន​​និង​អំឡុង​ពេល​ប្រកួត​​កីឡាករ​ដែល​កំពុង​ធ្លាក់​ទម្រង់ Maguire ត្រូវ​​អ្នក​គាំទ្រ​របស់​ខ្លួន​ស្រែក​​ចំអក​ឲ្យ ដោយ​សារ​តែ​មួយ​រយៈ​ចុងក្រោយ​គេ​​​លេង​មិន​ល្អ​​សោះ​នៅ Manchester United។

បែប​នេះ​ក្ដី​ លោក Gareth Southgate ​ដែល​ជា​គ្រូ​របស់​ជម្រើសជាតិ​​អង់គ្លេស​នៅ​តែ​ទុក​ចិត្ត​ដាក់ Maguire ឲ្យ​លេង​និង​ការពារ​កូន​ក្រុម​ជា​និច្ច។ លោក​បាន​និយាយ​ថា គ្រប់​រឿង​ដែល​​​​អ្នក​គាំទ្រ​ធ្វើ​​ពិត​ជា​កំប្លែង​ណាស់។ របៀបដែល Maguire ជាមួយ​ជម្រើសជាតិ​នៅ​តែ​អស្ចារ្យ។ គេ​ពាក់​អាវ​ជម្រើសជាតិ​អង់គ្លេស ដូច្នេះ​គ្រប់​គ្នា​គួរ​តែ​គាំទ្រ។

មិន​ខុស​គ្នា​នោះ​ទេ ក្នុង​ក្រុម Manchester United ខ្សែ​ការពារ​មាឌ​ធំ Maguire នៅ​តែ​ស្ថិត​ក្នុង​ជម្រើស​របស់​លោក Ralf Rangnick និង​​ជា​ប្រធាន​ក្រុម។ អ្វី​ដែល​គាំទ្រ​​មិន​សូវ​សប្បាយ​ចិត្ត​ជាមួយ​​កីឡាករ​វ័យ​២៩​ឆ្នាំ ដោយ​សារ​តែ​គេ​ចូល​ចិត្ត​​​​ញាក់​ធ្វើ​ឲ្យ​ខូច​បាល់​មុខ​ទេ៕