Maguire បដិសេធនឹងបញ្ហាតំណែងប្រធានក្រុម Man Utd កំពុងត្រូវបាន Ronaldo ប្រជែងយក
ខ្សែការពារ Harry Maguire បានបង្ហោះលើបណ្ដាញសង្គម Twitter របស់ខ្លួនក្នុងថ្ងៃនេះ បដិសេធនឹងសារព័ត៌មានជាច្រើន ដែលបានចុះផ្សាយទាក់ទងនឹង តំណែងប្រធានក្រុម Man Utd កំពុងតែរង្គោះរង្គើ ដោយខ្សែប្រយុទ្ធ Cristiano Ronaldo កំពុងតែប្រជែងយកតំណែងមួយនេះពីគេ។

បើតាមចុះការផ្សាយរបស់ Mirror បានឲ្យដឹងថា តំណែងប្រធានក្រុម Man Utd កំពុងតែត្រូវកីឡាករនិយាយគ្នាថា តើរវាង Maguire និង Ronaldo មួយណាស័ក្ដិសមជាង ដោយមតិភាគច្រើនជ្រើសយក Ronaldo ដោយថាគេមានស័ក្ដិសមជាង និងមានសមត្ថភាពជាង Maguire មួយវិញទៀត Ronaldo ក៏មានចិត្តកំពុងចង់ប្រជែងយកតំណែងនេះផងដែរ។
បើតាមប្រភពដដែលនេះ Rangnick កាលពីពេលថ្មីៗក៏បានប្រគល់មើលការខុសត្រូវណែនាំកីឡាករក្នុងក្រុម ជាពិសេសទៅលើកីឡាករក្មេងៗ ឲ្យ Ronaldo ទទួលខុសត្រូវផងដែរ ដែលធ្វើឲ្យ Maguire យ៉ាងណាក៏ត្រូវតែស្ដាប់ Ronaldo ផងដែរ។
តំណែងប្រធានក្រុមនេះ ត្រូវបាន Mirror ចុះផ្សាយថា Rangnick នឹងប្រកាសជាផ្លូវការនឹងធ្លាក់ទៅលើ Ronaldo ឆាប់ៗនេះ តែយ៉ាងណា Maguire ហាក់បីដូចជាមានការស្ទាក់ស្ទើរមិនចង់ឲ្យ។
យ៉ាងណាក្រោយឃើញព័ត៌មានទាំងនេះ Maguire បានចេញសារដោយផ្ទាល់ បដិសេធរឿងនេះទាំងស្រុង ដោយមិនមានរឿងនេះកើតឡើងក្នុងក្រុមនោះទេ ដោយនៅខណៈនេះក្រុមគេកំពុងតែរួបរួមគ្នាណាស់ និងខិតខំសម្រាប់ការប្រកួតថ្ងៃអាទិត្យ ប៉ះនឹង Leed United ៕