photo of Riyad Mahrez
Riyad Mahrez of Leicester City

ខ្សែ​បម្រើ​ស្លាប​សញ្ជាតិ​អាល់ហ្សេរី​ Riyadh Mahrez កំពុងប្រឈមនឹងការផាកពិន័យ 200.000 ផោន បន្ទាប់ពីបដិសេធមិនចូលរួមការហ្វឹកហាត់ជាមួយ Leicester កាលពីថ្ងៃព្រហស្បតិ៍កន្លងមក។

Mahrez បានខឹងសម្បាយ៉ាងខ្លាំងចំពោះមន្ត្រីក្លឹប Leicester ដោយមិនបានរាយការណ៍ពីការហ្វឹកហាត់ ខណៈដែលការផ្ទេររបស់គាត់ទៅឱ្យក្រុម Manchester City មិនបានសម្រេចដោយសារការទាមទារ​ថ្លៃ​រហូត​95​លាន​ផោន​ធ្វើ​ឲ្យ​លោក​ Pep Guardiola ដក​ថយ​វិញ ។

Leicester កំពុងតែពិចារណាកាត់ប្រាក់ឈ្នួលរបស់ Mahrez ពីរសប្តាហ៍ បន្ទាប់ពីគាត់ខកខានការហ្វឹកហាត់រយៈពេលបីថ្ងៃជាប់ៗគ្នា ដោយអ្នកចាត់ការទូទៅរបស់ក្លឹបលោក Claude Puel បានកំណត់ឱ្យគាត់ចាកចេញពីក្រុម សម្រាប់ការប្រកួតនៅថ្ងៃសៅរ៍ជាមួយក្រុម Swansea ។

ប្រភពពី៖ telegraph