photo of Malaga CF
Malaga CF ធ្លាក់ពី​លីគ​កំពូល​អេស្ប៉ាញ

កាលពីយប់មិញនេះ Malaga CF បានក្លាយជាក្រុមដំបូងក្នុងក្របខ័ណ្ឌកំពូលទាំង 5នៅទ្វីបអឺរ៉ុប ដែល​ត្រូវបាន​កាត់ចេញ​ពីក្របខណ្ឌ អេស្ប៉ាញ La Liga ក្រោយចាញ់ Levante នៅចុងក្រោយ។

ពិតណាស់ខ្សែប្រយុទ្ធ Emmanuel Boateng របស់ក្រុម Levante បានស៊ុតបញ្ចូលទីនៅនាទីទី 90+3 មកលើក្រុម Malaga ដោយធ្វើឱ្យពួកគេធ្លាក់ចេញពីក្របខណ្ឌកំពូលរបស់អេស្ប៉ាញ La Liga ទាំងនៅសល់ 5 ប្រកួតទៀតនៅក្នុងដៃ ។

Malaga រកបាន 17ពិន្ទុក្នុង 33ប្រកួត ដោយបាន​ធ្លាក់ចេញពីលីគកំពូល​អេស្ប៉ាញជាលើកដំបូង តាំងពីឆ្នាំ2008 មក។ ពួកគេធ្លាប់ឡើងដល់វគ្គ 8ក្រុម UEFA Champions League ទៀតផង កាល5 ឆ្នាំមុន ដោយចាញ់ 3-2 នៅលើទឹកដីក្រុម Borussia Dortmund ៕
ប្រភពពី៖ BBC