បន្ទាប់ពីបរាជ័យមិនអាចសម្រេចកិច្ចព្រមព្រៀងផ្ទេរចេញកាលពីខែមករាកីឡាករ Malcom ដែលជា​គោលដៅ​ផ្ទេរ​របស់​ក្លឹប Arsenal និង​ក្លឹប Spurs​ បាន​បង្ហើបប្រាប់​ថា ខ្លួន​ចង់​ចាកចេញពី​ក្លឹប Bordeaux នៅ​ពេលទីផ្សាដោះដូរកីឡាករបើកទ្វារនៅរដូវក្តៅនេះ​។

photo of Malcom
Malcom of Bordeaux

ខ្សែប្រយុទ្ធសញ្ចាតិប្រេស៊ីលរូបនេះ បានផ្សារភ្ជាប់យ៉ាងខ្លាំងជាមួយក្លឹបភាគខាងជើងទីក្រុងឡុងដ៍កាលពីខែមករាកន្លងមក ប៉ុន្តែប្រធានក្លឹបរបស់គាត់ មានការស្ទាក់ស្ទើរក្នុងការអនុញ្ញាតឱ្យគាត់ចាកចេញនៅរដូវក្តៅនេះក្នុងតម្លៃ 45លានផោន។

ជាកាពិតណាស់គ្រូបង្វឹករបស់ Spurs​ លោក Pochettino បានជ្រើសរើសយក Lucas Moura ក្នុងតម្លៃ 25 លានផោន ខណៈដែលក្រុម Arsenal បានផ្លាស់ប្តូរកីឡាករ Alexis Sanchez ជាមួយនឹងកីឡាករ Henrikh Mkhitaryan មុនពេលបញ្ចប់ការផ្លាស់ប្តូរតម្លៃខ្លួន 56 លានផោនសម្រាប់កីឡាករ Aubameyang ពី Dortmund ។

ប៉ុន្តែ​​កីឡាករ​វ័យ​ 20​ឆ្នាំ​រូបនេះ​បានប្រាប់ទូរទស្សន៍ Telefoot របស់បារាំងថា វាគឺជាក្តីសុបិន​របស់ខ្ញុំ​ដែល​ចង់​ធ្វើ​ឲ្យ​អាជីព​របស់​ខ្ញុំ​រីកចម្រើន។ ខ្ញុំបាននិយាយទៅកាន់ប្រធានាធិបតី គាត់បានប្រាប់ខ្ញុំថាគាត់ដឹងថាវាជាសុបិនរបស់ខ្ញុំ ប៉ុន្តែគាត់ត្រូវការខ្ញុំ។

ប្រភពពី៖​ dailymail