photo of Sergio Busquets
Sergio Busquets of Barcelona

យោងតាមសារព័ត៌មាន Don Balon របស់អេស៉្បាញ បានឱ្យដឹងថាក្លឹប Manchester City កំពុងដេញថ្លៃ 56 លានអឺរ៉ូ សម្រាប់ខ្សែបម្រើក្លឹប Barcelona លោក Sergio Busquets ។

កីឡាករ Busquets ដែលមានវ័យ 29 ឆ្នាំរូបនេះ មានកិច្ចសន្យានៅ Camp Nou រហូតដល់រដូវក្តៅឆ្នាំ 2021 ។ ប៉ុន្តែលោក Pep Guardiola ជឿជាក់ថា ការដេញថ្លៃចំនួន 56 លានអឺរ៉ូ នឹងគ្រប់គ្រាន់សម្រាប់ឱ្យក្លឹប Barcelona យល់ព្រម។

Pep គិតថាប្រសិនបើកីឡាករ Philippe Coutinho ផ្លាស់ទៅក្លឹបយក្ស Catalan មែន នោះពួកគេនឹងមានបំណងលក់ Busquets ។ ខ្សែបម្រើរូបនេះមានលក្ខខណ្ឌនៃការដោះលែង 200 លានអឺរ៉ូ នៅក្នុងកិច្ចសន្យារបស់គាត់ ប៉ុន្តែប្រធានក្រុម Man City ជឿជាក់ថា វានឹងមិនចាំបាច់ចំណាយប្រាក់នោះទេសម្រាប់ក្លឹប Barcelona ។