Manchester City កំពុងតែបារមណ៏រឿងខ្សែបម្រើឆ្នើម Kevin De Bruyne រងរបួសជង្គង់ស្តាំយ៉ាងធ្ងន់ធ្ងរ ពេលហ្វឹកហាត់ កាលពីថៃ្ងពុធម្សិលមិញនេះជាមួយនឹងក្លឹប។

Kevin De Bruyne
Kevin De Bruyne

ពិតណាស់​ខ្សែបម្រើសញ្ចាតិប៊ែលហ្សិករូបនេះ បានរងរបួសក្នុងកំឡុងពេលហ្វឹកហាត់កាលពីថ្ងៃពុធ ខណៈដែរពេលនេះគឺកំពុងតែធ្វើតេស្តលើបញ្ហារបួសរបស់គេនៅចុងសប្តាហ៍នេះ។ ប៉ុន្តែប្រភពដែលជិតស្និទ្ធនឹងកីឡាកររូបនេះជឿថាគាត់អាចនឹងសម្រាក់ដល់ទៅ 2 ទៅ 3 ខែឯណ្នោះ។

រឿងរបួសរបស់ De Bruyne គឺធ្វើឱ្យ Man City  មានការបារមណ៏ជាខ្លាំងព្រោះគាត់ជាខ្សែបម្រើដ៏ឆ្នើមរបស់ក្លឹបនឹងជាកីឡាករលិចធ្លោរជាងគេ។ កាលពីរដូវកាលមុនគាត់ជាប់ជាកីឡាករល្អជាងគេប្រចាំក្លឹប ក្រោយស៊ុតបញ្ចូលទី 12គ្រាប់ និងបញ្ចូនបាល់ចំនួន 21គ្រាប់ ដោយបានជួយឱ្យក្លឹបឈ្នះពាន League Cup និង Premier League ផដដែរ ៕

ប្រភពពី៖ BBC