ប្រភពព័ត៌មានបានអះអាងថា លោក Pep Guardiola ដែលជាចៅហ្វាយរបស់ក្លឹបលីកកំពូលអង់គ្លេស Manchester City  មានឆន្ទៈចង់បានខ្សែបម្រើ Isco យ៉ាងខ្លាំងនៅរដូវកាលក្រោយនេះ ។.

photo of Isco
គ្រូបង្វឹករបស់ Manchester City ចង់បាន Isco មករួបរួមក្រុមនៅរដូវកាលក្រោយ

ពិតណាស់ កីឡាករសញ្ជាតិអេស្ប៉ាញវ័យ 25 ឆ្នាំរូបនេះ បានច្រានចោលសំណើរទិញរបស់ក្លឹប Man City ពីរដង់ទៅហើយ កាលពីអតីតកាល ដោយចង់បន្តស្នាក់នៅជាមួយ Real Madrid វិញ។

ប៉ុន្តែឥឡូវនេះគាត់បានត្រៀមខ្លួនរួចរាល់ហើយដើម្បីចាកចេញពីក្លឹបអធិរាជស Real Madrid នៅរដូវកាលក្រោយនេះ ។ ហើយគាត់ចង់លេងក្រោមការគ្រប់គ្រង់របស់លោក Pep Guardiola ជាខ្លាំង ខណៈដែលលោកជឿជាក់ថា ឱកាសលេងរបស់គាត់ក្រោមការដឹកនាំរបស់លោក Zinedine Zidane អាចនឹងត្រូវមានកម្រិតទាបជាងនេះ នាពេលខាងមុខ ដែលជាមូលហេតុបណ្តាលឲ្យគេចាកចេញពីក្រុម Real Madrid ។

រដូវកាលនេះ Isco បានជាប់ជាកីឡាករ 11នាក់ដំបូងរបស់ Real Madrid ក្នុងក្របខ័ណ្ឌ La Liga ចំនួន 16ដង និងការប្រកួតក្របខ័ណ្ឌ Champions League ចំនួន 6ដង។

ប្រភពពី៖ thesun