ក្លិប Manchester City បានស្នើឲ្យ Barcelona ទិញយកខ្សែបម្រើ Bernardo Silva នៅរដូវក្ដៅនេះ។

Bernardo Silva
Bernardo Silva

សារព័ត៌មាន L’Equipe បានចុះផ្សាយថា ភាគីលោក Pep Guardiola បានដាក់តម្លៃខ្លួនរបស់ Silva ខ្ទង់៦៧លានផោន(ស្មើនឹងប្រមាណ ៨១.៥ លានដុល្លារ)ខណៈដែល Barcelona កំពុងចង់បានគេក្នុងករណី Frenkie De Jong ចាកចេញទៅ Manchester United ។

Bernardo Silva ជាកីឡាករឆ្នើមក្នុងក្រុមដែលបានចូលលេងយ៉ាងទៀងទាត់ តាំងពីចូលរួមជាមួយក្លិនកាលឆ្នាំ២០១៧ ដោយគេរកបាន ៤៨គ្រាប់ ក្នុងការបង្ហាញខ្លួន ២៥១ប្រកួត។

Man City ចង់យក កីឡាករសញ្ជាតិព័រទុយកាល់រូបនេះក៏ដោយសារ ចង់បានប្រាក់សម្រាប់ទិញកីឡាករបន្ថែមទៀតបន្ទាប់ពីទិញបាន Erling Haaland និង Julian Alvarez ជាដើម៕