photo of Manchester City
Manchester City ក្លាយជាជើងឯក Community Shield ក្រោយយកឈ្នះ Liverpool

Manchester City បានក្លាយជាជើងឯក Community Shield ជាលើកទី ៦ បន្ទាប់ពីបានប្រកួតឈ្នះដោយគ្រាប់បាល់ប៉េណាំងទីលើ Liverpool ដោយលទ្ធផល ៥ទល់នឹង៤។

photo of Manchester City
Manchester City

Raheem Sterling បានរកគ្រាប់បាល់ ១គ្រាប់មុន ឲ្យ Man City នាំមុខ តាំងពីតង់ទី ១ នាទីទី ១២ បន្ទាប់ពីទទួលបានការបញ្ជូនបាល់ពី David Silva។ ក្រោយមកតង់ទី ២ នាទីទី ៧៨ Joel Matip រកបាន ១គ្រាប់វិញ ជួយឲ្យ Liverpool តាមបានស្មើ បន្ទាប់ពីទទួលបាល់ពី Virgil van Dijk។

លទ្ធផល ១ទល់នឹង១ ស្មើនេះ បានបន្តរហូតដល់ចប់ ៩០នាទី! ក្រុមទាំង ២ ត្រូវទាត់ថែមម៉ោង ១៥នាទី ២ដង រហូតដល់កាត់សេចក្តីដោយបាល់ពិន័យប៉េណាំងទី ដែល Man City ស៊ុតចូលទាំង ៥គ្រាប់ ខណៈ Liverpool ស៊ុតបានតែ ៤គ្រាប់ ដោយ Wijnaldum ភ្លាត់នៅគ្រាប់ទី ២។

That's how we like to start a season! 🙌

Posted by Manchester City on Sunday, 4 August 2019

ជាទូទៅ Community Shield ជាការប្រកួតរវាងក្រុមជើងឯក Premier League ជាមួយជើងឯក FA Cup។ ប៉ុន្តែដោយសារតែ Man City ជាជើងឯកទាំង Premier League និង FA Cup (បូកទាំង League Cup និង Community Shield ផង) ដូច្នេះ គេតម្រូវឲ្យក្រុមរងជើងឯក Premier League គឺ Liverpool ជាគូបដិបក្ខប្រកួតជាមួយគ្នា៕