ក្លឹប​ Manchester City ចង់​បន្ត​គម្រោង​ចង់​បន្ត​កុងត្រា​ថ្មី​ជា​មួយ​នឹង​ ខ្សែ​បម្រើ​ Phil Foden រហូត​ដល់​ឆ្នាំ​២០២៧​។ នេះ​បើ​យោង​តាម​ការ​ចុះ​ផ្សាយ​របស់​កំពូល​អ្នកកាសែត​ Fabrizio Romano នៅ​ក្នុង​ថ្ងៃ​នេះ​។

Phil Foden
Phil Foden

ក្នុង​រដូវកាល​នេះ​ Foden ចូល​លេង​ឲ្យ​ Man City បាន​៤០ប្រកួត​ និង​ស៊ុត​ចូល​១៣គ្រាប់​។ កីឡាករ​នេះ​នៅ​មាន​កុងត្រា​ជា​មួយ​ក្លឹប​នេះ​ដល់​ថ្ងៃ​ទី​៣០ ខែ​មិថុនា​ ឆ្នាំ​២០២៤។

តាម​ពិត​ខាង​ Man City មាន​គម្រោង​បន្ត​កុងត្រា​ថ្មី​នឹង​កីឡាករ​នេះ​តាំង​ពី​ខែ​តុលា​ ឆ្នាំ​២០២១​កន្លង​ទៅ​នេះ​មក​ ដោយ​ក្នុង​កុងត្រា​ថ្មី​នោះ​នឹង​បន្ត​កុងត្រា​ដល់​ឆ្នាំ​២០២៧ ជា​មួយ​នឹង​ការ​ដំឡើង​ប្រាក់​ពលកម្ម​។

គម្រោង​បន្ត​កុងត្រា​ថ្មី​ជា​មួយ​នឹង​ Foden លើកនេះ​​កំពុង​តែ​ធ្វើ​ការ​ចាត់ចែង​ចរចា​ហើយ​ដោយ​នឹង​បញ្ចប់​នឹង​ពេល​ឆាប់ៗ​ខាង​មុខ​៕