ខ្សែប្រយុទ្ធ Romelu Lukaku ទំនងជាមិនចាកចេញពីក្រុម Inter នៅក្នុងទីផ្សារដោះដូរកីឡាកររដូវក្តៅនេះទេ ។

Romelu Lukaku
Romelu Lukaku

យោងតាមអ្នកសារព័ត៌មាន Nicolo Schira បានអោយដឹងថាក្រុម Manchester City បានបង្ហាញចំណាប់អារម្មណ៍លើខ្សែប្រយុទ្ធសញ្ជាតិបែលហ្ស៊ិកកាលពីប៉ុន្មានសប្តាហ៍មុនប៉ុន្តែក្រុម Inter មិនចង់លក់ខ្សែប្រយុទ្ធរូបនេះទេហើយកីឡាកររូបនេះផ្ទាល់ក៏មានបំណងស្នាក់នៅក្នុងទីក្រុង Milan បន្តផងដែរ ។

Romelu Lukaku
Romelu Lukaku

ក្រុមតោខៀវ Chelsea និងកីឡាករ Lukaku មិនបានធ្វើកិច្ចពិភាក្សាជាមួយគ្នានោះទេបើទោះបីជារបាយការណ៍អំពីរឿងនេះបានលេចចេញពីមុនក៏ដោយ ។

Romelu Lukaku
Romelu Lukaku

បញ្ជាក់ខ្សែប្រយុទ្ធវ័យ ២៧ ឆ្នាំរូបនេះរកបាន ២១ គ្រាប់និង Assists ឲ្យមិត្តរួមក្រុមចំនួន ១០ ដងក្នុង ៣៣ ប្រកួតនៅ Serie A រដូវកាលនេះ ។