photo of Pep guardiola
Man City ចុះកុងត្រាជាមួយនឹង Pep guardiola ជាសំងាត់ដោយមិនឱ្យ Bayern ដឹង

ការបែកធ្លាយនៃបាល់ទាត់បានលេចចេញនូវរឿងរ៉ាងសំងាត់ផ្សេងទៀតហើយ។​យោងទៅតាមក្រដាស់ដែលលោក Pep guardiola បានចុះហត្ថលេខា​នៅក្នុងឆ្នាំ២០១៥ មានការរៀបចំកិច្ចសន្យាមួយជាមួយ Manchester City ហើយគាត់ក៏បានប្រាប់ Bayern Munich មានរយៈពេល៣ខែទៀត បន្ទាប់ពីនោះ គាត់នឹងចាកចេញពីក្លឹបនេះទៅកាន់ City។

កិច្ចសន្យារបស់លោក Guardiola នៅ Bayern នឹងត្រូវបញ្ចប់ក្នុងរយៈពេលប៉ុន្មានខែទៀត ដូចច្នេះទើបកាត់មានការចចារនូវកុងត្រាមួយជាមួយ Man City ដោយមិនឱ្យ Bayern បានដឹងអំពីរឿងនេះ ហើយគាត់ថែមទាំងបានចុះហត្ថលេខាកុងត្រានេះនៅក្នុងប្រទេសអង់គ្លេសទៀតផង។យោងទៅតាមការបែកធ្លាយបាល់ទាត់ដដែល លោក Guardiola បានចុះហត្ថលេខាកុងត្រារបស់គាត់នៅថ្ងៃទី១០តុលា២០១៥ ដែលមានរយៈពេលត្រឹមតែប៉ុន្មានខែប៉ុណ្ណោះ បន្ទាប់ពីគាត់បានចាប់ផ្ដើមរដូវកាលទីបីរបស់គាត់ជាមួយនឹង Bayern។

Pep guardiola
Pep guardiola

ការចរចារជាមួយលោក Guardiola គឺជាបេសកកម្មសម្ងាត់មួយរបស់ក្រុម Man City ដែលគ្មាននរណាម្នាក់ត្រូវបានគេសង្ស័យនោះទេ។ បន្ទាប់ពីពីរបីថ្ងៃដែលលោក Guardiola បានចុះហត្ថលេខាលើកិច្ចសន្យារបស់គាត់ ក៏មានពាក្យចចាមអារ៉ាមមួយចំនួនបានកើតឡើងជុំវិញកិច្ចប្រជុំ នាយក Begiristain Man City និងលោក Guardiola ប៉ុន្តែកិច្ចសន្យានោះត្រូវបានចុះហត្ថលេខារួចហើយ។

លោក Guardiola បានចុះហត្ថលេខានៅខែតុលានៅឯក្លឹប City និង Bayern ក៏បានប្រកាស 3 ខែក្រោយ ជាផ្លូវការថា គ្រូបង្វិករូបនេះនឹងចាកចេញពីក្លឹប។