យោងតាមសេចក្តីរាយការណ៍ពីសំណាក់អ្នកកាសែតដ៏ល្បីលោក Fabrizio Romano បានឱ្យដឹងថាក្លិប Manchester City ប្រកាសចុះកុងត្រាយកបាន Julion Alvarez ពីក្រុម River Plate នៃលីគប្រទេស អាហ្សង់ទីន ផ្លូវការហើយ ខណៈក្រុមមេឃខៀវ នឹងធ្វើការប្រកាសផ្លូវការនៅរយៈពេលឆាប់ៗខាងមុខនេះ។

Julion Alvarez
Julion Alvarez

ជាការពិតណាស់ ខ្សែប្រយុទ្ធកណ្តាលវ័យ ២១ ឆ្នាំសញ្ជាតិ អាហ្សង់ទីន រូបនេះបានបង្ហាញខ្លួនលេចធ្លោរមែនទែនឱ្យក្រុម River Plate តួយ៉ាងនៅរដូវកាលមុនរូបគេទើបតែបានជួយឱ្យក្រុមរបស់ខ្លួនឈ្នះជើងឯកលីគកំពូលប្រទេស អាហ្សង់ទីន Primera Division ហើយទេ។

ប្រធានក្លិបរបស់ River Plate លោក Jorge Brito ដែលដកស្រង់ចេញពីប្រភពដដែលខាងលើបានឱ្យដឹងថា៖ “ពួកយើងបានចុះកិច្ចព្រមព្រៀងជាមួយ Manchester City រួចរាល់ហើយ ដើម្បីលក់ Julian។ គ្រប់យ៉ាងគឺបានរួចរាល់ជាស្ថាពរ”៕