ក្លឹប Manchester City ​ត្រូវ​បាន​គេ​រាយការណ៍​ថា​កំពុង​ចូល​ប្រជែង​ក្លឹប Real Madrid និង Barcelona លើ​ការ​ចង់​បាន​ខ្សែ​បម្រើ​ក្លឹប Napoli គឺ​កីឡាករ Fabian Ruiz នា​ទីផ្សារ​ដោះដូរ​រដូវ​ក្តៅ​ឆ្នាំ ២០២០ ខាង​មុខ។

photo of Fabian Ruiz
កីឡាករ Fabian Ruiz

ចចាមអារ៉ាម​នៃ​រឿងរ៉ាវ​មួយ​នេះ​បាន​ផ្ទុះ​ខ្លាំង​នៅ​ប៉ុន្មាន​សប្តាហ៍​ចុង​ក្រោយ ក្រោយ Madrid និង Barca ល្ហិចល្ហៀង​ថា​បាន​ដាក់​សំណើ​ចរចា​នាំ​យក​ខ្សែ​បម្រើ​កណ្តាល។ ប៉ុន្តែ​តាម​សារព័ត៌មាន Calciomercato ​ក៏​សង្កត់​ធ្ងន់​ថា City ជា​អ្នក​គាំទ្រ​ពេញ​ទំហឹង​មួយ​រូប​របស់ Ruiz ចាប់​តាំង​ពី​រូប​គេ​ផ្លាស់​មក​ចូលរួម​នៅ​ឆ្នាំ ២០១៨ មក​ម្ល៉េះ។

ក្រោម​ការ​បង្ហាញ​ខ្លួន ៤០ ប្រកួត​សរុប​កាល​ពី​រដូវ​កាល​ចាស់​ កីឡាករ​វ័យ ២៣ ឆ្នាំ​រក​បាន ៤ គ្រាប់ ស្ថិត​ក្រោម​ការ​ដឹកនាំ​ដោយ​លោក Carlo Ancelotti ស្រប​ពេល​រដូវ​កាល​ថ្មី ១១ ប្រកួត​រក​បាន ១ គ្រាប់៕