Man City ដាក់គោលដៅទៅលើខ្សែបម្រើ Declan Rice របស់ក្លិប West Ham United
18 Oct 2021 - 18:16:44 SHARE
ក្លឹប Manchester City ចាប់អារម្មណ៍ក្នុងការចុះហត្ថលេខាជាមួយខ្សែបម្រើ Declan Rice របស់ក្លិប West Ham United ។

យោងតាមសារព័ត៌មាន The Athletic បានឲ្យដឹង ថាខ្សែបម្រើសញ្ជាតិអង់គ្លេសរូបនេះគឺជាអាទិភាពចម្បងរបស់ក្រុមមេឃខៀវ Manchester City ។
ម្ចាស់ជើងឯក Premier League រដូវកាលមុនបានចាត់ទុកខ្សែបម្រើវ័យ ២២ឆ្នាំរូបនេះជាការជំនួសខ្សែបម្រើចាស់វស្សា Fernandinho ក្នុងរយៈពេលវែងដែលដែលមានអាយុ ៣៦ ឆ្នាំទៅហើយ។
មានសេចក្តីរាយការណ៍ថាក្រុម Manchester United, Chelsea និង Liverpool ក៏កំពុងបង្ហាញការចាប់អារម្មណ៍ក្នុងការចុះហត្ថលេខាលើកីឡាករពាក់អាវលេខ ៤១ រូបនេះក្នុងរយៈពេលប៉ុន្មានខែចុងក្រោយនេះផងដែរ។
បញ្ជាក់ខ្សែបម្រើ Declan Rice បានស៊ុតបាល់បញ្ចូលទី ៥ គ្រាប់និងបញ្ជូនបាល់អោយមិត្តរួមក្រុម ៦ លើកបន្ថែមទៀតក្នុងការបង្ហាញខ្លួន ១៣៩ លើកសម្រាប់ក្រុមញញួរយក្ស West Ham United ៕
សូមចុចនៅទីនេះដើម្បីរក្សាការ Updated ជាមួយនឹងព័ត៌មានបាល់ទាត់ចុងក្រោយបំផុត និង ការធ្វើបច្ចុប្បន្នភាព