ក្លឹបជើងឯកអង់គ្លេស Manchester City បានប្រកាសថាពួកគេទិញបាន ខ្សែបម្រើ Riyad Mahrez ពីក្លឹប Leicester ក្នុងតម្លៃខ្លួន 67 លានផោន។

Riyad Mahrez
Riyad Mahrez

ខ្សែបម្រើស្លាបសញ្ចាតិអាល់ហ្សេរីរូបនេះ ត្រូវបានគេដឹងថា លោកយល់ព្រមចុះកុងត្រាជាមួយ Man City រយៈពេល5ឆ្នាំ និងទទួលបានថ្លៃឈ្នួល 200.000ផោនក្នុង 1សប្តាហ៍។

ម្ចាស់ពាន PFA Player of the Year កាលឆ្នាំ2016 នៅអង់គ្លេសរូបនេះ ត្រូវបាន Man City តាមទិញម្ដងហើយ កាលនោះព្រោះតែតម្លៃទាបពេកទើប  Leicester បដិសេធមិនព្រមលក់។

Riyad Mahrez គឺជាកីឡាករដំបូងគេដែល Man City បានទិញនៅក្នុងរដូវកាលនេះ វាក៏ជាក្ដីសុបិនរបស់កីឡាករ នឹងក្លឹបម្ចាស់ជើងឯកក្របខ័ណ្ឌ Premier League ផងដែលតាមទិញរូបគេ ពីរបីដងទាល់តែបាន ៕

ប្រភពពី៖ Mirror