តាម​ព័ត៌មាន​ថា ក្លឹប Man City នឹង​អនុញ្ញាតឲ្យ​លោក Mikel Arteta ចាកចេញ​ពី​ក្លឹប​នេះ ប្រសិនបើ​ក្លឹប Arsenal ទាក់ទង​លោក ដើម្បី​ទទួល​តំណែង​ជា​គ្រូបង្វឹក​។ជំនួយ​ការ​វ័យ​៣៧​ឆ្នាំ​រូបនេះ​ធ្លាប់ជា​ប្រធាន​ក្រុម​របស់​ក្លឹប Arsenal អំឡុង​ចំណាយ​ពេល​៥​ឆ្នាំ​ពីឆ្នាំ​២០១១​ដល់ឆ្នាំ​២០១៦។

photo of Mikel Arteta
Mikel Arteta

អតីត​ខ្សែ​បម្រើក្រុមកាំភ្លើងធំ​រូបនេះ​បាន​ធ្វើ​ការងារ​ជា​ជំនួយ​ការ​របស់​លោក Pep Guardiola ចាប់តាំងពី​ចូល​និវត្តពីវិស័យបាល់ទាត់​ បន្ទាប់ពីចប់កុងត្រា​ជាមួយ​ក្លឹប Arsenal ។

លោក Mikel ត្រូវ​បានភ្ជាប់ទៅនឹង​កិច្ច​ព្រមព្រៀង​សម្រាប់តំណែង​គ្រូបង្វឹក​នៅពហុកីឡាដ្ឋាន Emirates កាលពីអតីត​កាល​ ប៉ុន្តែ​ឱកាស​នេះបានធ្លាក់ទៅលើ​លោក Unai Emery ដែល​បាន​តែង​តាំង​កាលពីរដូវកាល​មុន។
photo of Unai Emery
Unai Emery

នៅពេលនេះ លោក Emery ស្ថិតនៅក្រោម​សម្ពាធ​ បន្ទាប់ពី​ធ្វើ​មិនបាន​ល្អ​ ស្របពេលលោក Mikel​ ស្ថិសតនៅក្នុងចំណោម​បេក្ខភាព​ដែល​ត្រូវ​ជំនួស​ប្រសិន​បើលោក Emery ​ត្រូវ​បានបណ្តេញចេញពីតំណែង​នេះមែន។

ក្លឹបស៊ីធីនឹង​មិន​ជំទាស់​នឹងការ​ចាកចេញ​របស់​លោក Mikel ទេ​ ប្រសិនបើ​ក្លឹប​ Arsenal ចង់​បាន ស្របពេល​គ្រូបង្វឹក​សញ្ជាតិ​អេស្ប៉ាញ​រូប​នេះ​ត្រៀម​នឹង​ចាកចេញ​ពី​តំណែង​ជំនួយ​ការ​នេះនាពេលអនាគត៕