ខ្សែបម្រើប្រយុទ្ធ Riyad Mahrez របស់ក្រុម Manchester City អាចនឹងចូលលេងបានសម្រាប់ក្រុមនៅេវគ្គ Community Shield ទល់នឹង Chelsea បើទោះបីជាគាត់រងរបួសកជើងអំឡុងការប្រកួតពានមិត្តភាពទល់នឹង Bayern Munich ក្ដី។

Riyad Mahrez
Riyad Mahrez

អតីតខ្សែប្រយុទ្ធរបស់ Leicester City បានចូលលេងតាំងពីតង់ពីទី 1 ក្នុងការប្រកួតមិត្តភាពដែល Man City ឈ្នះ Bayern 3-2 នៅទីក្រុង Miami បន្ទាប់ពីប៉ះទង្កិចជាមួយខ្សែការពារ  Chris Richards ក្នុងការប្រជែងបាល់គ្នា។

ប៉ុន្តែសេចក្តីថ្លែងការណ៍របស់ Man City កាលពីម្សិលមិញថាខ្សែប្រយុទ្ធ Mahrez បានវិលត្រឡប់មកហ្វឹកហាត់វិញនៅសប្តាហ៍នេះហើយ ហើយការស្គែនជើងរបស់គាត់បានបញ្ចាក់ថា គាត់មិនមានរបួសធ្ងន់ធ្ងរនោះទេ ៕

ប្រភពពី៖ BBC