Manchester City បានក្លាយជាក្រុមដំបូងគេដែលអាចផ្ដួល Liverpool បាននៅរដូវកាលនេះក្រោយយកឈ្នះក្នុងលទ្ធផល 2ទល់នឹង1 កាលពីយប់មិញ។

Man City បន្ថយ​គម្លាតពី Liverpool ក្រោយយកឈ្នះពួកគេយប់មិញ (វីដេអូ)
Man City បន្ថយ​គម្លាតពី Liverpool ក្រោយយកឈ្នះពួកគេយប់មិញ (វីដេអូ)

ការប្រកួតដ៏ជក់ចិត្តនេះ ក្រុមម្ចាស់ផ្ទះដែលជាអ្នកការពារតំណែងជើងឯករដូវកាលមុន រំពឹងថានឹងអាចស្វែងរក 3ពិន្ទុសម្រាប់អ្នកគាំទ្រ និងសម្រាប់បន្ថយគម្លាតពិន្ទុទល់នឹងក្រុមកំពូលតារាង តែគ្រប់យ៉ាងហាក់មិនងាយស្រួលឡើយសម្រាប់ក្រុមម្ចាស់ផ្ទះ។

ដោយនៅនាទីទី 40កីឡាករ Aguero បានបំប៉ោងសំណាញ់ទីបានសម្រេច ដែលជាការបញ្ជូនយ៉ាងល្អពី Bernardo Silva ។ ចូលមកដល់តង់ទី 2នៅនាទីទី 64 ក្រុមភ្ញៀវក៏មានឱកាសតាមស្មើវិញដោយកីឡាករ Roberto Firmino ។ ក្រោយមកប៉ុន្មាននាទី ក្រុម Man City ក៏បានបើកការនាំមុខសាជាថ្មីម្តងទៀតដោយកីឡាករ Sane នៅនាទីទី 72 ហើយក៏ជាគ្រាប់ជ័យជម្នះសម្រាប់ Man City នៅសប្តាហ៍ទី 21 ផងដែរ៕


X

ប្រភព៖ BBC