មេដឹកនាំក្របខ័ណ្ឌ Premier League ក្លឹប Manchester City បានដើរចេញពីកិច្ចព្រមព្រៀងមួយជាមួយកីឡាករ Riyad Mahrez បន្ទាប់ពីពួកគេមិនបានផ្ដល់ជូននូវតម្លៃ ដែលប្រធានក្លឹប Leicester ចង់បាន ។

photo of Riyad Mahrez
Riyad Mahrez of Leicester City

Riyad Mahrez មានការខកចិត្តយ៉ាងខ្លាំងចំពោះការបដិសេធរវាងក្លឹបទាំងពីរ ដែរធ្វើអោយគាត់មិនបានសម្រេចក្តីសុបិន្តរបស់គាត់ក្នុងការផ្លាស់ទៅ Manchester City ដែលគាត់បានត្រៀមខ្លួនរួចជាស្រេចក្នុងការបដិសេធមិនលេងឱ្យក្រុម Leicester ម្តងទៀត ។  ខ្សែបម្រើស្លាបសញ្ចាតិអាលហ្សេរីរូបនេះ បានដាក់សំណើរផ្ទេរមួយមុន ពីរថ្ងៃនៃទីផ្សារដោះដូរកីឡាករបានបិទ ខណៈដែល Man City បានដាក់សំណើរដេញថ្លៃដែលមានទឹកប្រាក់ជាច្រើនរហូតដល់ 70 លានអឺរ៉ូឯនោះ។

ប៉ុន្តែលោក Foxes ជាភ្នាក់ងាររបស់ Mahrez បានច្រានចោលការផ្តល់ជូននេះ ដោយទទូចថាការផ្លាស់ប្តូរតម្លៃ 165 លានផោនរបស់កីឡាករ Philippe Coutinho ទៅកាន់ក្លឹប Barcelona បានផ្លាស់ប្តូរតម្លៃនៃខ្សែបម្រើស្លាបរបស់គាត់ ហើយថា Man City នឹងត្រូវដេញថ្លៃ 110 លានអឺរ៉ូឡើងទៅសម្រាប់កីឡាកររបស់គាត់ ដូច្នេះហើយទើប Man City បោះបង់សំណើរផ្ទេរនេះជាលើកទីពីរ ។

ប្រភពពី៖ espnfc