photo of Man City sign Aymeric Laporte
Man City sign Aymeric Laporte

ថ្មីៗនេះ ក្លឹប Man City បាន​ប្រកាស​ជា​ផ្លូវ​ការ​នូវ​ការ​ទិញ​ខ្សែ​ការពារ Aymeric Laporte ពី​ក្លឹប​អេស្ប៉ាញ Athletic Bilbao។ នេះ​បើ​តាម​ BBC តម្លៃ​ផ្ទេរ​គឺ ៥៧​លាន​ផោន។

ក្រោយ​ចូល​រួម​ជាមួយ​ក្លឹប​ថ្មី​របស់​ខ្លួន Laporte បាន​និយាយ​ថា៖ “ខ្ញុំ​ត្រៀម​ខ្លួន​រួច​រាល់​ក្នុង​ការ​លេង​ក្រោម​ការ​ដឹកនាំ​របស់​លោក Pep Guardiola ហើយ​ខ្ញុំ​នឹង​ប្រឹង​ប្រែង​ជួយ​ក្លឹប​ឲ្យ​សម្រេច​ជោគជ័យ។ ខ្ញុំ​សប្បាយ​ចិត្ត​ណាស់ ដែល​ក្លឹប​ជឿ​ទុក​ចិត្ត​មក​លើ​ខ្ញុំ”។

 ការ​ទិញ Laporte ក្នុង​តម្លៃ ៥៧ លាន​ផោន​នេះ មាន​ន័យ​ថា ក្លឹប​មេឃ​ខៀវ Manchester City បាន​បំបែក​កំណត់​ត្រា​ថ្លៃ​ផ្ទេរ​ថ្លៃ​បំផុត​របស់​ខ្លួន។ កំណត់​ត្រា​ចាស់​គឺ ៥៥ លាន​ផោន ដែល​ជា​តម្លៃ​ផ្ទេរ​ខ្សែ​បម្រើ​ប្រយុទ្ធ Kevin De Bruyne ពី​ Wolfburg កាល​ពី​ឆ្នាំ ២០១៥។សូម​បញ្ជាក់​ផង​ដែរ ក្លឹប Premier League បាន​ចំណាយ​លុយ​ច្រើន​ក្រាស់​ក្រែល​ក្នុង​ទីផ្សារដោះ​ដូរ​ខែ​មករា។ គិត​មក​ទល់​ពេល​នេះ ទឹក​ប្រាក់​ចំនួន ២៥២​លាន​ផោន​ ហើយ​ត្រូវ​បាន​ចាយ​លើ​ការ​នាំ​ចូល​កីឡាករ ពី​សំណាក់​ក្លឹប​លីគ​កំពូល​អង់គ្លេសក្នុងខែនេះ៕

ប្រភព៖ bbc