ក្រុម Manchester City នឹងនាំមុខ ២ ទល់នឹង ១ ប៉ុណ្ណោះក្នុងការប្រកួតជើងទី ១ វគ្គ ៨ ក្រុមចុងក្រោយនៃក្របខ័ណ្ឌ Champions League ទល់នឹងក្រុម Borussia Dortmund បន្ទាប់ពីមានការតស៊ូយ៉ាងខ្លាំងកាលពីរាត្រីថ្ងៃអង្គារ។

Kevin De Bruyne
Kevin De Bruyne

ខ្សែការពារ John Stones ត្រូវបានដាក់ឱ្យចូលលេងក្នុងការប្រកួតនេះវិញបន្ទាប់ពីរូបគេបានសម្រាក់នៅ ពេលប្រកួតជាមួយក្រុម Leicester City កាលពីថ្ងៃសៅរ៍ខណៈដែលក្រុម មេឃខៀវ Man City ចាប់ផ្តើមការប្រកួតដោយគ្មានខ្សែប្រយុទ្ធដែលត្រូវបានគេទទួលស្គាល់ថាជាកីឡាករ Sergio Aguero និង Gabriel Jesus ដែលមានឈ្មោះក្នុងបញ្ជីកៅអីបម្រុង ។

John Stones and Haaland
John Stones and Haaland

Man City បាននាំមុខនៅតង់ទី ១ តាមរយៈកីឡាករ Kevin De Bruyne នៅនាទីទី ១៩ ប៉ុន្តែការស៊ុតបញ្ចូលទីនេះមិនអាចធ្វើអោយក្រុមរបស់លោក Pep Guardiola មានភាពកក់ក្ដៅនោះទេ ។

Ederson
Ederson

ចូលដល់តង់ទី ២ ក្រុមទាំង ពីរ ព្យាយាមសម្រុកគ្នាទៅវិញទៅមក រហូតដល់នាទីទី ៨៤ កីឡាករ Marco Reus ស៊ុតគ្រាប់ដើម្បីតាមស្មើហើយក៏ជាគ្រាប់ចំនេញក្រៅដីផង ក្រុមរហ័សនាម មេឃខៀវ ក៏មិនអស់សង្ឃឹមនោះដែលដោយនៅនាទីទី ៩០ កីឡាករយុវជនរបស់ Man City គឺ Phil Foden បានទំលុះសំណាញ់ទីក្រុមភ្ញៀវដើម្បីទទួលជ័យជំនះដោយបញ្ជប់លិទ្ធផល ២ ទល់នឹង ១ ។

Phil Foden
Phil Foden

ដូច្នេះក្រុមទាំងពីរ នឹងត្រូវតទល់គ្នាជើងទី ២ ម្ដងទៀតនៅឯទឹកដី អាឡឺម៉ង់ ដើម្បីស្វែងរកថាក្រុមមួយណាឈ្នះ ដើម្បីឡើងទៅជុំបន្ទាប់ ។

Marco Reus
Marco Reus