Manchester City នៅមិនទាន់ព្រមព្រៀងតម្លៃសំណងជាមួយ Arsenal ដើម្បីអនុញ្ញាតឱ្យ Mikel Arteta ទៅស្នងតំណែងអ្នកចាត់ការ Unai Emery នៅឡើយទេ។

Mikel Arteta
Mikel Arteta

Arsenal កំពុងបង្ហើយឯកសារពាក់ព័ន្ធនានាដើម្បីនាំយកជំនួយការរបស់លោក Pep Guardiola គឺ Arteta មកកាន់តំណែងអ្នកចាត់ការថ្មីរបស់ពួកគេ។

Mikel Arteta and Pep Guardiola
លោក Pep Guardiola និង លោក Mikel Arteta

Arteta វ័យ៣៧ឆ្នាំដែលជាអតីតប្រធានក្រុម Arsenal បានស្ថិតនៅ Oxford កាលពីរាត្រីថ្ងៃពុធ ពេល Man City ប្រកួត Carabao Cup វគ្គ៨ក្រុមចុងក្រោយ ប៉ុន្តែគេជឿជាក់ថា Arsenal នឹងអាចតែងតាំងលោកនៅក្នុងសប្ដាហ៍នេះ។

photo of Mikel Arteta
Mikel Arteta

យ៉ាងណាក្ដី Man City ត្រូវបានរាយការណ៍ថាមិនសប្បាយចិត្តចំពោះរបៀបធ្វើការរបស់ Arsenal ស្របពេលតម្លៃសំណងដែលមានតួលេខ៧ខ្ទង់ នៅមិនទាន់ត្រូវបានឯកភាពជាផ្លូវការនៅឡើយ៕