ប្រព័ន្ធផ្សព្វផ្សាយអង់គ្លេសជាច្រើនបានរាយការណ៍កាលពីថ្ងៃច័ន្ទថា Manchester City នឹងមិនគាំទ្រគោលបំណងរបស់គ្រូបង្វឹកជំនួយលោក Mikel Arteta ទេប្រសិនរូបលោកចង់ផ្លាស់ទៅ ជាអ្នកចាត់ការទូទៅថ្មីរបស់ Arsenal។ ប្រភពដដែលបន្តថាៈ ក្រុមម្ចាស់ជើងឯកក្របខ័ណ្ឌ Premier League មិនសប្បាយចិត្តចំពោះ កង្វះនៃការទំនាក់ទំនងចរចារជាផ្លូវការណ៏ពីការចង់បានអតីតខ្សែបម្រើអន្តរជាតិអេស្បាញ Arteta ដែលបច្ចុប្បន្នជាជំនួយការគ្រូបង្វឹក Pep Guardiola ទៅដឹកនាំអតីតក្រុមរបស់ពួកគេនោះឡើយ

Pep Guardiola and Mikel Arteta
លោក Pep Guardiola និង លោក Mikel Arteta

Arteta ធ្លាប់ត្រូវបានទាក់ទងពីក្លឹប Arsenal ដែលមានមូលដ្ឋាននៅភាគខាងជើងទីក្រុងឡុងដ៍និងអតីតក្លឹប Everton ដែលជាក្លឹបចាស់មួយផ្សេងទៀតរបស់ខ្លួនផងដែរ។

photo of Mikel Arteta
លោក Mikel Arteta

បរាជ័យ ៣ទល់និង០ ជាមួយ Man.City បានធ្វើឱ្យ Arsenal កាន់តែឃ្លាតឆ្ងាយពីក្រុមកំពូលទាំង៤ និងកំពុងឈរនៅចំណាត់ថ្នាក់លេខ៩ មានន័យថាគ្រូបង្វឹកបណ្តោះអាសន្នលោក Freddie Ljungberg ដឹកនាំក្រុម ឈ្នះត្រឹមតែ ១ប្រកួតក្នុងចំណោម ៤ប្រកួតរបស់គាត់ចាប់ តាំងពីអតីតខ្សែបម្រើរបស់ក្រុមកាំភ្លើងធំរូបនេះត្រូវបានតែងតាំងជាគ្រូបង្វឹកបណ្តោះអាសន្នក្រោយពីក្លឹបបញ្ចប់តួនាទីលោក Unai Emery កាលពីខែមុន។

photo of Mikel Arteta
Mikel Arteta