ក្រុម Manchester City កំពុងតែប្រឈមនឹងការពិន័យមួយចំនួនក្រោយពីបទបំពានច្បាប់ជុំវិញការចុះហត្ថលេខាលើកីឡាករវ័យជំទង់។

photo of Manchester City
Manchester City

ពិតណាស់ គ្រូបង្វឹករបស់ក្លឹប Manchester City លោក Pep Guardiola រំពឹងថា នឹងទិញកីឡាករពីរបីនាក់បន្ថែមទៀតនៅរដូវក្តៅនេះ។ ខណៈដែលសហព័ន្ធ UEFA បានពិន័យក្រុម Manchester City មិនឲ្យទិញកីឡាករថ្មីរហូតដល់ 1ឆ្នាំឯណោះ ព្រមទាំងត្រូវពិន័យជាទឹកប្រាក់រាប់ម៉ឺនដុល្លារផងដែរ។

ក្រោយពីហព័ន្ធបាល់ទាត់ (CAS) ត្រូវបានគេរកឃើញថា ក្លឹបជើងឯកក្របខ័ណ្ឌ Premier League រដូវកាលនេះ បានទិញកីឡាករក្រោមអាយុ 16ឆ្នាំដោយមិនបានធ្វើតាមនីតិវិធីច្បាប់របស់សហព័ន្ធ។

កីឡាករ Benjamin Garre ដែលក្លឹប Manchester City ទិញខុសច្បាប់

កាលពីខែកក្កដាឆ្នាំមុន ក្រុម Man City បាននាំយកកីឡាករ Benjamin Garre ពីក្រុម Valez របស់ក្របខ័ណ្ឌអាហ្សង់ទីន ដោយកាលនោះកីឡាកររូបនេះមានអាយុត្រឹមតែ 16ឆ្នាំប៉ុណ្ណោះ ធ្វើឲ្យការដោះដូរកីឡាករនេះខុសទៅនឹងច្បាប់របស់សហព័ន្ធ ៕

ប្រភពពី៖ telegraph