Man City លត់ Southampton 6-1 នៅ Premier League កាលពីយប់មិញ

ក្រុម Manchester City នៅតែធ្វើបានល្អដដែល ដោយកំពុងនាំមុខតារាងដាច់ ២ពិន្ទុដោយមាន ពិន្ទុសរុប២៩ ខណៈក្រុមលេខ២ តោខៀវ Chelsea មាន២៧ពិន្ទុ តាមរយៈបំបាក់ក្រុមភ្ញៀវ Southampton ក្នុងលទ្ធផល ៦-១ ក្នុងសប្តាហ៍ទី១១ នៃ Premier League នារាត្រីថ្ងៃអាទិត្យ ទី០៤ ខែវិច្ឆិកា ឆ្នាំ២០១៨។

គ្រាន់តែចាប់ផ្ដើមប្រកួតភ្លាម Hoedt បានធ្វើឱ្យចូលទីខ្លួនឯង១គ្រាប់បាត់ទៅហើយ មុនពេល Aguero ថែមគ្រាប់ទី២ឱ្យក្រុម Man City បាននៅនាទី១២។ រំលងបានតែ៦នាទីប៉ុណ្ណោះ David Silva អាចថែមបាន១គ្រាប់ទៀត ដើម្បីនាំមុខ៣-០ លើក្រុមភ្ញៀវ Southampton។ នៅនាទី៣០ Ings រកបាន១គ្រាប់សងដែរ ដោយបាល់ប៉េណាល់ទី មុនពេល Sterling ដាក់គ្រាប់ទី៤ឱ្យ Man City នៅនាទី៤៥+២ទៅហើយនោះ។ ចប់ត្រឹមតង់ទី១នេះ ក្រុម Man City ឈ្នះ ៤-១ ទៅហើយ។

ឈានដល់តង់២វិញ ក្រុមរបស់លោក Pep ក៏អាចថែមបាន២គ្រាប់ដែរ ដោយធ្វើបានសម្រេចពីសំណាក់កីឡាករ Sterling ដដែលនាទី៦៧ និង Sane នៅនាទី៩០+១។ ចប់ការប្រកួតក្រុម Man City ឈ្នះក្នុងលទ្ធផល ៦-១។ ជ័យជម្នះនេះ បានធ្វើឱ្យពួកគេឡើងឈរកំពូលតារាងវិញហើយ៕
សម្រាប់១ក្រុមទៀតដែលស្ថិតក្នុងទីក្រុង Manchester ដូចគ្នាគឺ Manchester United ក៏រកបាន ៣ពិន្ទុបន្ថែមដូចគ្នា តាមរយៈវាយបកឈ្នះក្រុមម្ចាស់ផ្ទះ AFC Bournemouth ដោយលទ្ធផល ២-១ នៅនាទីទីចុងម៉ោង ដើម្បីឡើងទៅឈរនៅលេខរៀងទី៧ បណ្តោះអាសន្ន ដោយមាន ២០ពិន្ទុស្មើនឹងក្រុម Bournemouth ដែលឈរនៅ លេខ៦នោះ៕

