ក្រុមម្ចាស់ជើងឯងក្របខ័ណ្ឌ Premier League ក្លឹប Manchester City កំពុងប្រឈមមុខនឹងការហាមឃាត់ក្នុងការលេងពានរង្វាន់ Champions League ដោយសារតែមានការរំលោភបំពានលើបទបញ្ជាហិរញ្ញវត្ថុនៃ នៃច្បាប់ Financial Fair Play របស់ UEFA។

Man City អាចនឹងត្រូវប្រឈមមុខមិនបានលេង Champions League
Man City អាចនឹងត្រូវប្រឈមមុខមិនបានលេង Champions League

បើតាមច្បាប់របស់ UEFA គឺហាមមិនឱ្យក្លឹបណាទិញកីឡាករចូលលើសចំណូលដែរទទួលបានទេ។ Football Leaks គឺជាអ្នកបង្ហាញពីការផ្ទេរប្រាក់ឈ្នួលនិងព័ត៌មានកិច្ចសន្យាអំពីកីឡាករបាល់ទាត់ បានបញ្ចេញឯកសារជាច្រើនដែលចោទប្រកាន់ក្លឹបនេះថា បានបន្លម់តម្លៃប្រាក់ឧបត្ថម្ភដើម្បីឱ្យស្របតាមច្បាប់ Financial Fair Play ដាក់កំរិត។

លោក Aleksander Ceferin ប្រធាន UEFA
លោក Aleksander Ceferin ប្រធាន UEFA

ក្នុងចំណោមរបាយការណ៍ដែលផ្អែកលើឯកសារដែលត្រូវបានរឹបអូសដោយ Football Leaks គឺជាការអះអាងថាក្រុមហ៊ុនដែលជាម្ចាស់របស់ក្លឹបនេះបានពីការឧបត្ថម្ភក្រុមហ៊ុនអាកាសចរណ៍ Etihad ទទួលបាន 59,5 លានផោនក្នុងមួយឆ្នាំពីក្រុមហ៊ុនអាកាសចរណ៍មួយនេះ ប៉ុន្តែគេសើបឃើញថា តម្លៃប្រាកដបានមកពីក្រុមហ៊ុននេះតែ 8 លានផោនប៉ុណ្ណោះក្នុងមួយឆ្នាំ។

កាលពីឆ្នាំ 2014 ពួកគេត្រូវបាន UEFA ពិន័យម្ដងហើយ ដោយពិន័យជាលុយ 49 លានផោនហើយដក់កីឡាករដែរទិញចូលលើសកំណត់ច្បាប់ Financial Fair Play មិនឱ្យចូលលេង។ ប្រភព UEFA ជាន់ខ្ពស់មួយបាននិយាយថាប្រសិនបើពួកគេត្រូវបានរកឃើញថាមានកំហុសក្នុងការលួចបន្លំហិរញ្ញវត្ថុនោះការដាក់ទណ្ឌកម្ម គឺស្ថិតក្នុងស្ថានភាពគ្រោះថ្នាក់ជាងមុនគឺមិនឱ្យលេងពាននេះតែម្ដង៕

ប្រភព៖ Dailymail