Man City ជាជម្រើសទី១សម្រាប់ Messi ក្រោយចេញពី Barcelona
ប្រភពនៅអេស្ប៉ាញបានបញ្ជាក់ថាក្លឹប Manchester City គឺជាជម្រើសទី១សម្រាប់ខ្សែប្រយុទ្ធ Lionel Messi ហើយ ព្រោះរូបគេចង់ធ្វើជាមួយលោក Pep Guardiola ។

ខ្សែប្រយុទ្ធអាហ្សង់ទីនកំពុងស្វែងរកក្លឹបថ្មីដើម្បីលេង ក្រោយពីការចរចាជាមួយក្លឹប FC Barcelona ត្រូវបរាជ័យមិនអាចបន្ដកុងត្រាថ្មីបាន។ មានក្លឹប២ដែលធ្លាប់ចង់បាន Messi ខ្លាំងជាងគេគឺ PSG របស់បារាំង និង Manchester City របស់អង់គ្លេស។ ខណៈដែលប្រភពនៅអេស្ប៉ាញ បានបញ្ជាក់ថាកីឡាករវ័យ៣៤ឆ្នាំរូបនេះ ពេញចិត្ត Man City ជាង PSG ក៏ព្រោះតែលោក Pep កំពុងធ្វើការនៅទីនោះ។
លោក Pep ធ្លាប់ដឹកនាំក្រុម FC Barcelona ជោគជ័យណាស់កាលពីពេលកន្លងទៅ ដោយមានវត្ដមាន Messi ធ្វើការជាមួយគ្នាផងដែរ។ ដោយសារតែធ្លាប់ជោគជ័យទាំងអស់នេះហើយ ទើបបានជាប្រភពនៅអេស្ប៉ាញ អះអាងថា Man City ជាគោលដៅទី១សម្រាប់ម្ចាស់ Ballon d’Or ៦សម័យកាលនេះហើយ។ ខណៈដែលនៅបារាំងវិញ ពិបាកបន្តិច ព្រោះកត្ដាពន្ធប្រាក់ចំណូលក្នុងប្រទេសនេះខ្ពស់ ដូច្នេះបើ Messi ទៅ ពួកគេត្រូវចំណាយកាន់តែច្រើនហើយ៕