ខ្សែការពារ Jules Kounde របស់ Sevilla ត្រូវបានក្លឹបយក្សមកពីទឹកដីអង់គ្លេសចាប់អារម្មណ៍ក្នុងការនាំយករូបគេចូលរួមក្រុម។

Jules Kounde
Jules Kounde

តាមរបាយការណ៍របស់ AS បញ្ជាក់ថាក្រុមបិសាចក្រហម Man United បានបង្ហាញចំណាប់អារម្មណ៍ក្នុងការចុះហត្ថលេខាលើកីឡាករសញ្ជាតិបារាំងរូបនេះ ដើម្បីពង្រឹងតំបន់ការពាររបស់ពួកគេ ហើយមានបំណងចង់ដាក់សំណើឱ្យបានឆាប់ៗ ។

ក្លឹបដែលមកពី Premier League មួយទៀតគឺតោខៀវ Chelsea ក៏បានព្យាយាមចុះហត្ថលេខាលើខ្សែការពារវ័យ 23 ឆ្នាំរូបនេះកាលពីរដូវក្តៅមុន ប៉ុន្តែមិនទាន់បានត្រៀមខ្លួនរួចរាល់ក្នុងការបំពេញលក្ខខណ្ឌដើម្បីទិញខ្សែការពាររូបនេះតម្លៃ 80 លានអឺរ៉ូ។

ម៉្យាងវិញទៀតក្រុម Manchester United មានបំណងក្នុងការទិញផ្តាច់យក Kounde ដោយក្រុម Sevilla ក៏បានដឹងផងដែរ។

Jules Kounde បានចូលរួមជាមួយ Sevilla នៅឆ្នាំ 2019 ពីក្រុម Bordeaux ស៊ុតបញ្ចូលទីបាន 6 គ្រាប់ក្នុងការបង្ហាញខ្លួន 109 លើកសម្រាប់ក្លឹប៕