Man United ចង់នាំយកតារាឆ្នើមរបស់ពួកគេត្រឡប់មកទឹកដី Old Trafford វិញ
ក្រុម Manchester United ត្រូវបានគេរាយការណ៍ថា កំពុងពិចារណាយកអតីតតារារបស់ពួកគេត្រលប់ទៅទឹកដី Old Trafford វិញដើម្បីពង្រឹងការវាយលុករបស់ពួកគេ។ យោងតាមសារព័ត៌មាន Daily Telegraph បានឱ្យដឹងថាលោក Jose Mourinho កំពុងពិនិត្យមើលយ៉ាងល្អិតល្អន់លើអតីតកីឡាកររបស់ក្រុម United លោក Javier Hernandez ដែលបច្ចុប្បន្នលេងនៅ West Ham United ដែលចាក់ចេញតាំងពីឆ្នាំ 2015 ។

ក្រុម Man United ត្រូវបានគេរាយការណ៍ថា កំពុងស្វែងរកជម្រើសបម្រុងមួយសម្រាប់ Romelu Lukaku ជាមួយនឹងអតីតខ្សែប្រយុទ្ធស៊ុយអែតកីឡាករ Zlatan Ibrahimovic បានវិលត្រឡប់មកវិញហើយតែនៅជាកីឡាករបម្រុង ដោយសារតែការរងរបួស។
មនុស្សជាច្រើនជឿជាក់ថាការទទួលយក Hernandez ត្រឡប់ទៅក្លឹបវិញ គាត់អាចជាកីឡាករឆ្នើមម្នាក់របស់លោក Mourinho ខណៈដែលគាត់ ស្គាល់យ៉ាងច្បាស់ពីការលេងនៅជុំវិញរបស់គាត់ ហើយគាត់បានលេងជាមួយក្លឹបធំៗជាច្រើន និងកីឡាករល្អៗផ្សេងទៀត ។

ប្រភពពី៖ soccerladuma