photo of Manchester United Sign Alexis Sanches
Manchester United Sign Alexis Sanches

Manchester United បានឲ្យ​ Henrikh Mkhitaryan ទៅ​ Arsenal ជា​ថ្នូរ​នឹង​ការ​ចុះ​ហត្ថលេខា​យក​តារា​ឆ្នើម Alexis Sanchez ជា​ផ្លូវ​ការ។

Sanchez ដែល​មាន​វ័យ​២៩​ឆ្នាំ​បាន​ចុះ​ហត្ថលេខា​ ៤​ឆ្នាំ​កន្លះ​ ដោយ​ទទួល​បាន​ថ្លៃ​នឿយហត់​ ១៤​លាន​ផោន​ក្នុង​មួយ​ឆ្នាំ​ (ប្រាក់​ដុល​ក្រោយ​បង់​ពន្ធ​រួច)។ កីឡាករ​សញ្ជាតិ​ឈីលី​អាច​លេង​ប្រកួត​​របស់​ Man Utd ទល់​នឹង​ Yeovil Town នៅ​ FA Cup បាន​។

ខ្សែ​ប្រយុទ្ធ​កម្ពស់​ទាប​ មាឌ​មាំ​ ស៊ុត​បញ្ចូល​ទី​៨០​គ្រាប់​ឲ្យ​ Arsenal ចាប់​តាំង​ផ្ទេរ​ពី​ Barcelona ក្នុង​តម្លៃ​៣០​លាន​ផោន​កាល​ពី​ឆ្នាំ​២០១៤។ ប្រភព​ពី​ Goal ឲ្យ​ដឹង​ថា​ក្រុម​កាំភ្លើង​ធំ​ដែល​ជា​អតីត​អាណាព្យាបាល​នឹង​ទទួល​បាន​២០​លាន​ផោន​ពី​ការ​ផ្ទេរ​នេះ។

Manchester United Sign Alexis Sanches as Mkhitaryan join Arsenal
Manchester United Sign Alexis Sanches as Mkhitaryan join Arsenal

ចំពោះ​ Mkhitaryan វិញ​ បាន​បង្ហាញ​មុខ​ក្នុង​ឈុត​ Arsenal នៅ​ថ្ងៃ​តំណាល​គ្នា​ជាមួយ​ Sanchez។ ខ្សែ​បម្រើ​សញ្ជាតិ​អាមេនី​ ធ្លាប់​ជា​កម្លាំង​សំខាន់​របស់​ Man Utd ប៉ុន្តែ​មួយ​រយៈ​ចុង​ក្រោយ​បាន​ធ្វើ​ឲ្យ​លោក​ Mourinho បាត់បង់​ទំនុក​ចិត្ត​ និង​បាន​លេង​ជម្រើស​ដំបូង​តិចតួច​បំផុត៕

ប្រភព៖ goal