Manchester United បាន​យល់ព្រម​លើ​កិច្ចព្រមព្រៀង​​១៥​លាន​ផោន​ជាមួយ Juventus សម្រាប់​ការ​ផ្ទេរ​​ខ្សែ​បម្រើ Adrien Rabiot ហើយ។

Adrien Rabiot
Adrien Rabiot

Rabiot ​ដែល​បាន​ធ្លាក់​ចេញ​ពី​​ការ​ពេញ​ចិត្ត​នៅ Juventus និង​​នៅ​សល់​កុងត្រា​តែ​មួយ​ឆ្នាំ​ទៀត​ក្នុង​កិច្ចសន្យា​របស់​គេ​នឹង​ចូលរួម​ជាមួយ Man United ពេល​ដែល​​ភាគី​កីឡាករ​និង​ក្លិប​​និយាយ​លក្ខខណ្ឌ​គ្នា​ត្រូវ​រ៉ូវ។ Juventus បាន​ចុះ​កុងត្រា​​យក​កីឡាករ​វ័យ​២៧​ឆ្នាំ​​ដោយ​គ្មាន​តម្លៃ​ខ្លួន​ពី​ក្លិប PSG កាល​ពី​ឆ្នាំ​២០១៩។

ការ​មក​ដល់​​​សេះបង្កង់​គឺ​ជា​ការ​សម្រេច​ចិត្ត​របស់ Rabiot និង​មាន​ការ​ពិភាក្សា​ជាមួយ​ម្ដាយ​អ្នក​ស្រី Veronique ដែល​ជា​ភ្នាក់ងារ​របស់​គេ​ផ្ទាល់​តែ​ម្ដង។ ត្បិត​តែ​ចរចា​តម្លៃ​គ្នា​ត្រូវ​​ជាមួយ Juventus តែ​ Man United ត្រូវ​និយាយ​លក្ខខណ្ឌ​​ផ្ទាល់​ខ្លួន​​ជាមួយ​អ្នក​ស្រី Veronique ​មួយ​តង់​ទៀត មុន​ឈាន​ដល់​ការ​ចុះ​កុងត្រា​ផ្ទេរ​​យក Rabiot។

បើ​ឆាក​ប្រកួត​ដំបូង​នៅ Premier League ក្លិប​បិសាច​ក្រហម​ធ្វើ​មិន​បាន​ល្អ​ឡើយ​ដោយ​ចាស់ Brighton ២-១ និង​​ចន្លោះប្រហោង​ច្រើន​នៅ​តំបន់​បម្រើ។ ក្រោយ​បញ្ចប់​ការ​ប្រកួត​នេះ​លោក Roy Keane បាន​រិះគន់​ចំ​ៗ​លើ​ខ្សែ​បម្រើ Fred និង McTominay លេង​គ្មាន​គុណភាព ដូច្នេះ​ទើប Man United ចង់​រក​កីឡាករ​ថ្មី​ដើម្បី​បំពេញ​តំបន់​បម្រើ៕