ខ្សែបម្រើរបស់ Real Madrid កីឡាករ Toni Kroos គឺជាគោលដៅទី1 របស់ក្រុម Manchester United ដើម្បីជំនួសតំណែងកីឡាករ Michael Carrick ដែលនឹងត្រូវចូលនិវត្តន៍នៅចុងបញ្ចប់រដូវក្តៅនេះ។

photo of Toni Kroos
Toni Kroos of Real Madrid

ការពិតណាស់ ខ្សែបម្រើ Carrick វ័យ 36 ឆ្នាំរូបនេះ​ ក៏ធ្លាប់បានប្រាប់សារព័ត៌មានម្ដងហើយ ថាខ្លួននឹងត្រូវចូលនិវត្តន៍នៅចុងបញ្ចប់រដូវក្តៅនេះ ដោយសារតែជម្ងឺបេះដូងរបស់គាត់រើឡើង ជាថ្មីម្ដងទៀត បន្ទាប់ពីការទទួលជ័យជម្នះ 4-1 លើក្រុម Burton Albion ក្នុងក្របខ័ណ្ឌ EFL Cup ។

លោក Mourinho បាននិយាយថា៖ « Manchester United នឹងតាមទិញយក Toni Kroos ឱ្យនៅចុងបញ្ចប់រដូវកាលនេះ ដើម្បីចាប់ដៃគូជាមួយនឹង Paul Pogba ក្នុងការបម្រើខ្សែកណ្ដាលអោយកានត់តែ ខ្លាំងក្លា ខណៈបច្ចុប្បន្ននេះ តំបនើ់កណ្ដាលរបស់ Manchester United នៅមិនទានខ្លាំងក្លានៅឡើយទេ» ៕

ប្រភពពី៖ independent