ក្លិប Manchester United ត្រូវបានគេរាយការណ៍ថា កំពុងសម្លឹងឃើញ ខ្សែប្រយុទ្ធ Mauro Icardi ដើម្បីមកជំនួស Edinson Cavani នៅទីផ្សារដោះដូរកីឡាករនៅខែ មករា ខាងមុខនេះ។

Mauro Icardi
Mauro Icardi

ជាការពិតណាស់ Cavani ត្រូវបានលេចឮថា អាចនឹងចាកចេញពី Man Utd ទៅ Barcelona នៅដើមឆ្នាំ ២០២២ ខាងមុខនេះហើយ។ ទន្ទឹមនឹងនេះផងដែរ Man Utd កំពុងត្រៀមចេញប្រមាញ់​ ខ្សែប្រយុទ្ធចំណូលថ្មី ដោយ Man Utd កំពុងសម្លឹងឃើញ ខ្សែប្រយុទ្ធវ័យ ២៨ឆ្នាំ ខាងលើ នេះហើយ។

បើយោងទៅតាមសារកាសែត Calciomercato បានចុះផ្សាយថា Man Utd បានបើកភ្លើងខៀវឲ្យ Cavani ចាកចេញហើយ ហើយក្លិបកំពុងតែចាំស្វាគមន៍ Icardi ដែលជាអ្នកមកត្រូវជំនួសតំណែង កីឡាករវ័យ ៣៤ឆ្នាំខាងលើ។

លើសពីនេះទៅទៀត ប្រភពដដេល បានបញ្ជាក់ទៀតថា Juventus ក៏អន្ទះសារចង់បាន Icardi ដែរ ក៏ប៉ុន្តែ ឥទ្ធិពលខាងក្រុមលោក Ralf Rangnick ខ្លាំងជាងដែល ធ្វើឲ្យឱកាសក្នុងការឲ្យ Icardi មកចូលរួមក៏ច្រើនដែរ៕