photo of Manchester United
Manchester United vs Club America

ការប្រកួតមិត្តភាពកំដៅសាច់ដុំ រវាងក្រុមបិសាចក្រហម​ Manchester United និង ក្រុមម៉ិចស៊ីកូ Club America ត្រូវបញ្ចប់ក្នុងលទ្ធផល ១-១ នៅក្នុងកីឡដ្ឋាន Phoenix នៅព្រឹកថ្ងៃសុក្រនេះ។

Henry Martin បានទាត់បញ្ចូលទីឲ្យ America នាំមុខ១ទល់នឹង០ មុននៅនាទី៦០ តែចូលដល់នាទី៧៨ ទើប Juan Mata អាច​តាមស្មើបានវិញ។

កីឡាករសំខាន់ៗមួយចំនួន ជាពិសេសអ្នកមានឈ្មោះនៅ World Cup មិនទាន់បានវិលចូលក្រុមវិញ​នៅឡើយទេ។

photo of Manchester United
Manchester United

សំរាប់ប្រកួតបន្ទាប់ ក្រុមដែលដឹកនាំដោយអ្នកចាត់ការ Jose Mourinho នឹងត្រូវជួបប្រកួតជាមួយ San Jose Earthquakes នៅថ្ងៃសៅរ៍ចុងសប្ដាហ៍នេះ នៅរដ្ឋកាលីហ្វ័រញ៉ា មុនពេលចូលរួមប្រកួតមិត្តភាពពាន International Champions Cup នៅសប្ដាហ៍ក្រោយ៕