ក្លិប Manchester United បានយល់ព្រមលើការព្រមព្រៀងគ្នាមួយ ដែលមានតម្លៃខ្លួនរហូតដល់៨០លានអឺរ៉ូ (ស្មើនឹង៨៨លានដុល្លារអាមេរិក) ដើម្បីចុះហត្ថលេខាជាមួយនឹងខ្សែបម្រើអន្តរជាតិព័រទុយហ្គាល់ Bruno Fernandes ពីក្លិប Sporting Lisbon។ នេះបើយោងទៅតាមការប្រកាសរបស់ក្របខ័ណ្ឌ Premier League កាលពីថ្ងៃពុធ។

photo of Bruno Fernandes
ខ្សែបម្រើអន្តរជាតិព័រទុយហ្គាល់ Bruno Fernandes

Man United បានឲ្យដឹងក្នុងសេចក្តីប្រកាសមួយថា៖ «ក្លិប Manchester United ពិតជារីករាយណាស់ក្នុងការប្រកាសថា យើងបានឈានដល់ការព្រមព្រៀងគ្នាជាមួយនឹងក្លិប Sporting Clube de Portugal ដើម្បីទិញយក Bruno Fernandes។ ការផ្ទេរនេះ នៅតែរង់ចាំការត្រួតពិនិត្យសុខភាព និងការយល់ព្រមលើលក្ខខណ្ឌផ្ទាល់ខ្លួនប៉ុណ្ណោះ»។

photo of Bruno Fernandes
កីឡាករ Bruno Fernandes

Fernandes វ័យ២៥ឆ្នាំ ត្រូវបានទាក់ទងឲ្យផ្ទេរទៅកាន់ក្លិបមានមូលដ្ឋាននៅ Old Trafford ជាច្រើនខែមកហើយ ប៉ុន្តែ ដំបូងឡើយ Man United មិនមានបំណងក្នុងការផ្តល់តម្លៃខ្លួនទៅតាមការស្នើសុំរបស់ក្លិប Sporting។

Bruno Fernandes
Bruno Fernandes

ក្លិប Sporting បានប្រកាសថា ការផ្ទេរនេះ មានតម្លៃខ្លួនជាមូលដ្ឋាន៥៥លានអឺរ៉ូ ខណៈដែលទឹកប្រាក់២៥លានផោនផ្សេងទៀត គឺជាប្រាក់ឧបត្ថម្ភទាក់ទងនឹងការបង្ហាញពីទម្រង់លេង។ ក្លិប Sporting បានបង្ហោះសារលើបញ្ហាសង្គម Twitter រួមជាមួយនឹងវីដេនៃការបង្ហាញពីទម្រង់លេងដ៏ល្អបំផុតរបស់ Fernandes ដោយសរសេរថា៖ «អ្នកខ្លះកើតមកជាមួយនឹងទេពកោសល្យដ៏អស្ចារ្យ អ្នកខ្លះសម្រេចបាននូវសមិទ្ធផលដ៏អស្ចារ្យ ហើយអ្នកខ្លះទៀតមានភាពអស្ចារ្យនៅក្នុងខ្លួនរបស់ពួកគេ។ សូមអរគុណប្រធានក្រុម»៕