photo of Alexis Sanchez
Alexis Sanchez of Arsenal

យោងតាមសារព័ត៌មាន Sky Sports បានឱ្យដឹងថា ក្លឹបបិសាចក្រហម Manchester United មានទំនុកចិត្តលើការចុះហត្ថលេខាលើកីឡាករ Alexis Sanchez ពីក្លឹប Arsenal ។ ក្រុម Manchester United បានផ្តួលគូប្រជែង Manchester City ទៅនឹងការចុះហត្ថលេខាលើ Sanchez នៅខែនេះ មានគេរាយការណ៍កាលពីថ្ងៃសុក្រថា Man City មិនទាន់បានត្រៀមខ្លួនរួចរាល់ទេ ក្នុងតម្លៃ 35 លានផោនសម្រាប់ចំណាយលើកីឡាកររបស់ Arsenal ។

ជាការពិតណាស់ Man United និងផ្តល់ឱ្យកីឡាករ Henrikh Mkhitaryan ជាផ្នែកមួយនៃកិច្ចព្រមព្រៀងដោះដូរកីឡាករសម្រាប់ Sanchez អោយចេញពី Emirates ។

Sanchez មិនបានធ្វើដំណើរជាមួយក្រុម Arsenal សម្រាប់ការប្រកួតជាមួយ Bournemouth របស់ពួកគេនៅថ្ងៃអាទិត្យនេះទេ មានគេរំពឹងទុកថាគាត់និងចាកចេញនៅខែមករានេះ ហើយលោក Arsene Wenger បានបញ្ជាក់ប្រាប់សារព័ត៌មាន Sky Sports ថា សេចក្តីសម្រេចលើអនាគតរបស់ខ្សែប្រយុទ្ធរូបនេះនឹងកើតឡើងនាពេលឆាប់នេះ ។

photo of Henrikh Mkhitaryan
Henrikh Mkhitaryan of Manchester United

ប្រភពពី៖ skysports