Man United រ៉ាប់រងថ្លៃហោះហើរទៅមកថ្ងៃប្រកួតទល់នឹងក្រុម Astana ជាការសងជំងីចិត្តទៅអ្នកគាំទ្រ
02 Nov 2019 - 14:58:43 SHARE

Manchester United បានប្រកាសថា ពួកគេនឹងផ្ដល់ការធ្វើដំណើរដោយមិនគិតថ្លៃសំរាប់ការចូលរួមទស្សនាការប្រកួតទល់នឹង Astana សំរាប់អ្នកគាំទ្រដែលប៉ះពាល់ ដោយសារភាពក្ស័យធនរបស់ក្រុមហ៊ុនធ្វើដំណើរ Thomas Cook។
ក្រុមបិសាចក្រហម នឹងធ្វើដំណើរទៅប្រកួតនៅកាហ្សាក់ស្ថាន នៅថ្ងៃទី២៩ខែវិច្ឆិកានេះ ហើយមានអ្នកគាំទ្រជាច្រើន បានបាត់បង់ឱកាសក្នុងការធ្វើដំណើរទៅ ទស្សនាការប្រកួត ដោយសារបញ្ហាក្ស័យធនក្រុមហ៊ុនដែលពួកគេបានកក់សំបុត្រធ្វើដំណើរកាលពីខែកញ្ញាកន្លងទៅ។
គួរបញ្ជាក់ថា Thomas Cook ជាដៃគូធ្វើដំណើរផ្លូវការរបស់ Man United និង ក្លឹបមួយចំនួនទៀតនៅ Premier League ហើយ ក្រុមហ៊ុននេះបានលក់សំបុត្រធ្វើដំណើរ ទៅឲ្យអ្នកគាំទ្រ United មុនការប្រកួតមកដល់។
ហើយក្លឹបបិសាចក្រហមបានប្រកាសថា ពួកគេនឹងរៀបចំយន្ដហោះ ធ្វើដំណើរទៅមក ដោយមិនយកលុយសំរាប់អ្នកគាំទ្រដែលបានកក់សំបុត្រពីក្រុមហ៊ុន Thomas Cook៕
សូមចុចនៅទីនេះដើម្បីរក្សាការ Updated ជាមួយនឹងព័ត៌មានបាល់ទាត់ចុងក្រោយបំផុត និង ការធ្វើបច្ចុប្បន្នភាព