Man United អស់ឱកាសប្រជែង top 4 ហើយ ក្រោយចាញ់ Brighton យប់មិញ
កាលពីរាត្រីម្សិលមិញត្រូវនឹងថ្ងៃទី ០៧ ខែ ឧសភា ឆ្នាំ ២០២២ ក្រុមម្ចាស់ផ្ទះ Brighton បានបើកទ្វាកីឡដ្ឋាន Falmer Stadium របស់ខ្លួនទទួលស្វាគមន៍ក្រុមភ្ញៀវ Manchester United នៅក្នុងការប្រកួតសប្តាហ៍ទី ៣៦ នៃក្របខណ្ឌ Premier League។

ជាការពិតណាស់ ក្រុម Brighton ពិតជាធ្វើបានល្អមែនទែន ដោយយប់មិញនេះពួកគេបានទទួលជ័យជម្នះយ៉ាងចាស់ដៃទៅលើក្រុមភ្ញៀវ Man UTD ក្នុងលទ្ធផល ៤ ទល់នឹង ០ ។ក្នុងនោះគ្រាប់ដំបូងរបស់ក្រុមម្ចាស់ផ្ទះគឺរកបានដោយ Moises Caicedo នៅនាទីទី ១៥ គ្រាប់ទី ២ រកបានដោយ Marc Cucurella នៅនាទីទី ៤៩ គ្រាប់ទី ៣ រកបានដោយ Pascal Grob នៅនាទីទី ៥៧ និងគ្រាប់ចុងក្រោយរកបានដោយ Leandro Trossard នៅនាទីទី ៦០។
គួរបញ្ជាក់ថា Man UTD បានអស់ឱកាសក្នុងការប្រជែងកៅអី top ៤ នៅរដូវកាលនេះហើយ ក្រោយគិតមកដល់សប្តាហ៍ទី ៣៦ នេះពួកគេឈរនៅលេខរៀងទី ៦ និងមាន ៥៨ ពិន្ទុក្នុងដៃ ហើយត្រូវបានក្រុមលេខ៤ Arsenal ដែលទើបតែប្រកួតបាន ៣៤ ប្រកួតនៅ Premier League វ៉ាដាច់ ៥ ពិន្ទុឯណោះដោយឡែក Brighton បានហក់ឡើងមកឈរលេខរៀងទី ៩ បណ្តោះអាសន្នមាន ៤៧ ពិន្ទុក្នុងដៃ៕