ក្លិប Manchester United កំពុងចរចាជាមួយក្លិប Sporting Lisbon ដើម្បីផ្ទេរយកខ្សែបម្រើ Bruno Fernandes ដែលមានតម្លៃ៦០លានផោន មក Old Trafford ក្នុងខែមករាឆ្នាំ២០២០នេះ។

photo of Bruno Fernandes
ខ្សែបម្រើ Bruno Fernandes

Fernandes វ័យ២៥ឆ្នាំ រកបាន២គ្រាប់ពេល Sporting ស៊ី Vitoria Setubal ៣-១ ក្នុងលីគកំពូលព័រទុយហ្គាល់ថ្ងៃសៅរ៍មុន។

photo of Bruno Fernandes
កីឡាករ Bruno Fernandes

ក្លិបទាំង២ខាងលើមិនទាន់ព្រមព្រៀងតម្លៃគ្នានៅឡើយទេ ដោយ Man Utd ចង់ឱ្យ៥០លានផោនសិន ខណៈ១០លានផោនទៀតទុកជាប្រាក់រង្វាន់ចាំឱ្យពេលក្រោយអាស្រ័យតាមទម្រង់លេងរបស់កីឡាករ។ តែ Sporting ចង់បាន៦០លាននៅចំពោះមុខភ្លាមៗ។

photo of Bruno Fernandes
Bruno Fernandes

ទោះយ៉ាងណា ការផ្ទេររបស់ Fernandes មក Old Trafford សម្រាប់ពេលនេះមានភាគរយខ្ពស់ ហើយគេទំនងមកដល់អង់គ្លេសមុន Sporting ប្រកួត derby ទល់នឹង Benfica នៅថ្ងៃសុក្រថែមទៀតផង ស្រប​ពេល Paul Pogba និង Scott McTominay កំពុង​មានរ​បួស៕