យោងតាមរបាយការណ៍បានឱ្យដឹងថា អ្នកចាំទីដៃទីមួយរបស់ Manchester United កីឡាករ David De Gea មានការស្ទាក់ស្ទើរក្នុងការចុះហត្ថលេខាថ្មីជាមួយបិសាចក្រហម ប្រហែលជាគាត់នឹងចាកចេញនៅឆ្នាំ 2019 ប្រសិនបើក្លឹបនៅបន្តលេងបែបនេះបន្តទៀត។

Man Utd កំពុងតែព្រួយបារម្ភរឿង De Gea មិនទាន់យល់ព្រមចុះកុងត្រាថ្មី
Man Utd កំពុងតែព្រួយបារម្ភរឿង De Gea មិនទាន់យល់ព្រមចុះកុងត្រាថ្មី

កីឡាករសញ្ជាតិអេស្ប៉ាញរូបនេះបាន Man Utd ទិញ Atlético Madrid នៅឆ្នាំ 2011 ខណៈដែរក្លឹបយក្សអេស្ប៉ាញ Real Madrid ព្យាយាមទិញរូបគេតាំងពីឆ្នាំ 2015 រហូតមកដល់បច្ចុប្បន្នតែនៅតែទិញមិនបាន។

របាយការណ៍ដដែលបានបញ្ជាក់ថាប្រធានក្លឹប Man United បានជួបជាមួយភ្នាក់ងាររបស់កីឡាករ De Gea លោក Jorge Mendes កាលពីថ្ងៃសុក្រនៅទីក្រុងឡុងរឿងចុះហត្ថលេខា។ ប៉ុន្តែភ្នាក់ងាររបស់ De Gea មិនទាន់យលព្រមទេ ព្រោះអីកីឡាកររបស់កំពុងតែមើលពេលវេលាសិនព្រោះថា តាំងពីបើករដូវកាលថ្មីមកក្រុមរបស់ José Mourinho លេងមិនបានល្អសោះ។

ខណៈបេលនេះ Man Utd កំពុងបារម្ភថាកីឡាករ De Gea អាចមានគំនិត 2 ក្នុងការចុះហត្ថលេខាលើកិច្ចព្រមព្រៀងថ្មីជាមួយពួកគេ។ ហើយអាចនឹងប្រឈមមុខនឹងភាពលំបាកទ្វេដងក្នុងការលក់គាត់នារដូវក្ដៅនេះខណៈដែរក្លឹបកំពុងតែជួបរឿងលំបាក់ ឬអនុញ្ញាតឱ្យរូបគេចាកចេញដោយមិនគិតថ្លៃនៅឆ្នាំ 2020៕

ប្រភពពី៖ Metro