photo of David de Gea
David de Gea​ of Manchester United

យ៉ោងតាមសារព័ត៌មាន Daily Star  បានអោយដឹងថា ក្រុមបិសាចក្រហម Manchester United បានត្រៀមខ្លួនរួចជាស្រេច ក្នុងការសម្រេចបំណង់របស់អ្នកចាំទីរបស់ខ្លួន David de Gea ដោយអោយថ្លៃពលកម្មនូវប្រាក់ 350.000 ផោនក្នុងមួយសប្តាហ៍ ដើម្បីធ្វើអោយគាត់ក្លាយជាអ្នកចាំទី ដែលមានប្រាក់ខែខ្ពស់បំផុតនៅក្នុងកីឡាបាល់ទាត់ពិភពលោក ។

ថ្មីៗនេះ អ្នកចាំទីរអន្តរជាតិអេស្ប៉ាញរូបនេះ នៅតែបន្តភ្ជាប់ទំនាក់ទំនងយ៉ាងខ្លាំង ជាមួយនឹងក្លឹប Real Madrid ដូច្នេះហើយទើបក្លឹបដែរមានមូលដ្ធាននៅអង់គ្លេសនេះ ហានចំណាយប្រាក់ដ៏ច្រើននេះ ដើម្បីបញ្ចប់ពាក្យចរ​ចាម​អា​រាម​ទាំងអស់ដែរទាក់ទងនឹងកីឡាកររបស់ខ្លួន ។

កិច្ចសន្យាបច្ចុប្បន្នរបស់អ្នកចាំទីដៃស្អិតរូបនេះ នឹងផុតកុងត្រារនៅឆ្នាំ 2019 ជាមួយបិសាចក្រហម ដោយកិច្ចព្រមព្រៀងនោះរួមបញ្ចូលទាំងជម្រើសបន្ថែម 12 ខែ ៕

ប្រភពពី៖ goal